សិល្បៈ និង កម្សាន្ត

ស្ត្រីជប៉ុន ចំណាស់បំផុត លើលោកទើបធ្វើបុណ្យ ខួបកំណើត

បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅ មនុស្សចាស់ជាងគេ នៅលើពិភពលោកបានធ្វើ ពិធីខួបកំណើត គម្រប់ ១១៧ ឆ្នាំរបស់នាង ។ លោកយាយ ដែលមានឈ្មោះថា Kane Tanaka បានឈានចូលអាយុ ១១៧ ឆ្នាំនៅថ្ងៃទី ២ ខែមករានិងបានធ្វើពិធីជប់លៀង នៅឯមណ្ឌលថែទាំនៅឯទីក្រុង Fukuoka ប្រទេសជប៉ុនជាទីកន្លែង ដែលលោកយាយកំពុងរស់នៅ។

ក្នុងពិធីជប់លៀងរបស់លោកយាយ ត្រូវបានហ៊ុព័ទ្ធដោយមិត្តភក្តិ និងក្រុមគ្រួសារនិងក៏ជាពេលវា ដែលគាត់នៅតែបន្តតំណែងរបស់ខ្លួន ក្នុងនាមជាមនុស្សចាស់ជាងគេបំផុត លើលោកដែលកំពុងរស់រានមានជីវិត នៅក្នុងសៀវភៅកំណត់ត្រាពិភពលោក ។

គួរឲ្យដឹងដែរថាលោកយាយ បានកាន់តំណែងនេះ កាលពីខែមីនាឆ្នាំទៅនៅពេលនាង មានអាយុ ១១៦ ឆ្នាំនិង ៦៦ ថ្ងៃហើយកាលពីឆ្នាំមុន គាត់បាននិយាយដែរថា គាត់ចង់បន្តការរស់នៅរបស់ខ្លួន ឱ្យបានកាន់តែយូរតាមដែលអាចធ្វើទៅបាន ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top