សិល្បៈ និង កម្សាន្ត

រឿងថ្មីបំផុតរបស់ James Bond លុបចោលការចាក់បញ្ចាំងនៅទីក្រុងប៉េកាំង របស់ចិន ដោយសារវីរុសកូរ៉ូណា

បរទេស៖ អ្នកផលិតខ្សែភាពយន្តរបស់ James Bond ចុងក្រោយបង្អស់ត្រូវបានបង្ខំឱ្យផ្អាកបញ្ចាំង អំពោះអ្វីដែលជាការរកប្រាក់ចំណេញ បាននៅក្នុងប្រទេសចិន ដោយសារតែរោងកុននៅក្នុងប្រទេសនេះនៅតែត្រូវបានបិទទ្វារ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងមេរោគឆ្លង បង្កឡើងដោយវីរុសកូរ៉ូណា។

យោងតាមសារព័ត៌មាន THE TIMES ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទទ្វាររោងកុន នៅទូទាំងប្រទេសចិនកំពុងតែជះឥទ្ធិពល ដល់អាជីវកម្មខ្សែភាពយន្ត ពីសៀងហៃរហូតដល់ទីក្រុងឡុង។

រឿង No Time to Die នឹងត្រូវចាក់បញ្ចាំងនៅចក្រភពអង់គ្លេសនៅថ្ងៃទី ៣ ខែមេសា នឹងក្លាយជាខ្សែភាពយន្តចុងក្រោយរបស់តារាសម្តែងលោក Daniel Craig ដែលជាតួ ០០៧ ហើយត្រូវបានគេរំពឹងថានឹងក្លាយជាខ្សែភាពយន្ត ដែលទទួលបានប្រាក់ចំណេញខ្ពស់បំផុតរហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែជាមួយនឹងប្រាក់ចំណូលពីទីផ្សារចិន ស្ថិតនៅក្នុងការសង្ស័យនៅឡើយ ឥឡូវនេះ ត្រូវបានគេមើលឃើញថា ទំនងមិនសង្ឃឹមឡើយ។

ប្រទេសចិនទទួលបានចំណូលច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោក ក្នុងការលក់សំបុត្រដាច់ជាងគេ ដោយទទួលបានចំណូលច្រើនជាង ៦ ពាន់លានផោនកាលពីឆ្នាំមុន។ រឿង Avengers របស់ Disney: Endgame បានចំណាយប្រាក់ច្រើនជាង ៤៥០ លានផោននៅក្នុងប្រទេសចិនតែម្នាក់ឯង៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top