អាមេរិក៖ សេដ្ឋីវ័យក្មេងនាង Kylie Jenner ថ្មីៗនេះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញសង្គម Twitter នាំគ្នាTroll ខ្លាំងៗតែម្តងថា ចម្លងស្ទាយ របស់កំពូលតារាចម្រៀង Beyoncé ។
តារាកូនមួយ Kylie Jenner ថ្មីៗនេះបានបង្ហោះរូបថតថ្មីមួយសន្លឹក ក្នុងបណ្តាញសង្គម Twitter ហើយរូបថ្មីនេះដែរ តារាវ័យ២២ឆ្នាំរូបនេះ ត្រូវចោទថា សាច់ក្រណាត់ដូចរ៉ូប ដែល Beyoncé ស្លៀក កាលពីឆ្នាំ២០១៣ ពិសេសម៉ូដសក់របស់នាង ក៏សក់ដែល Beyoncé ចូលចិត្តធ្វើ ។ នៅខាងក្រោមរូបថតរបស់ Kylie មានអ្នកខ្លះសរសេរថា “ មួយសន្លឹកនេះ Kylie ដូចជាធ្វើតាម Beyoncé មែន” ព្រមទាំងរូបភាពផ្គូផ្គង តារាទាំង២ និងវីដេអូ Gift បែបកំប្លែងជាច្រើនទៀតផងដែរ ។
នេះមិនមែនជាលើកទី១ ទេដែលKylie ត្រូវចោទថាចូលចិត្តចម្លងស្ទាយ របស់ល្បីៗ លើលោកហើយ Kim Kardashian ជាបងស្រីនាង ក៏ត្រូវគេចោទ ញឹកញាប់ដូចនេះដែរ ៕



ដោយ៖ ទូច សុខលីដា
