កូរ៉េ៖ ព្រោះតែជាតារាក្នុង ដួងចិត្តអ្នកទ្រ ក្រុមចម្រៀង BLACKPINK តែងត្រូវពួកគេរំខានអារម្មណ៍នាំសំណើចមិនអោយ ទំនេរតែម្តង ជាក់ស្តែងថ្មីៗនេះរូបថតរបស់ពួកគេត្រូវបានយកមកអេឌីតជាមនុស្ស ទាំងបួននាក់តែម្តង។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងថាថ្មីៗនេះ សមាជិករបស់ក្រុមចម្រៀង BLACKPINKទាំង៤នាក់ មាន Rose ,Jennie, Lisa និង Jisoo ត្រូវអ្នកគាំទ្រយករូបថតទៅអេឌីតក្នុងកម្មវិធីទូរស័ព្ទអោយទៅជាមនុស្សប្រុសទាំងអស់ ។
ក្រោយឃើញរូបថតរបស់អ្នកទាំង៤ អ្នកគាំទ្រក្នុងបណ្តាញសង្គម Instagram បានលើកឡើងថា សមាជិកទាំង៤ សុទ្ធតែស្អាតហើយសង្ហារមិនចាញ់តារាប្រុសៗ ប៉ុន្មានទេ ខណៈFan ជាស្រីៗខ្លះលើកឡើងថា លង់ស្នេហ៍បងៗទាំង៤ នាក់នេះហើយថែមទាំងនាំគ្នា comment រើសយកម្នាក់មួយៗ ផងដែរ ៕ ដោយ៖ ទូច សុខលីដា



