កូរ៉េ: តារាចម្រៀងដ៏ល្បីល្បាញ JY Park ដែលគ្រប់គ្នាស្គាល់ថា ជាម្ចាស់ផលិតកម្ម YP Entertaiment នោះបានស្វាគមន៍កូនស្រីទី២ហើយ នៅថ្ងៃនេះ ជាអារម្មណ៍ភ័យខ្លាចការរាតត្បាតនៃវីរុស Covid 19 ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី៩ ខែមិនាឆ្នាំ២០២០ នេះថាភរិយារបស់ តារាចម្រៀង និងជាអ្នកនិពន្ធចម្រៀងចម្រៀងល្បីលោក JY Park បានសម្រាលកូនស្រីទី២ ហើយនៅថ្ងៃនេះ គឺតារាវ័យ៤៨ឆ្នាំ ជាឪពុកបានប្រកាស ប្រាប់អ្នកគាំទ្រ ក្នុងបណ្តាញសង្គមថា “ ខ្ញុំដឹងថា វាជាពេលវេលាដ៏លំបាកមួយ សម្រាប់មនុស្សគ្រប់គ្នា ដែលកំពុងភ័យខ្លាចជម្ងឺរាតត្បាត ដូចបច្ចុប្បន្ន ហើយវាពិបាក ក្នុងការបង្ហោះដំណឹងនេះ បណ្តាញសង្គម ប៉ុន្តែខ្ញុំគិតថាខ្ញុំត្រូវតែចែកចាយព័ត៌មាននេះ គឺខ្ញុំទើបតែទទួលបានកូនស្រី ដ៏ស្រស់ស្អាតម្នាក់ទៀត ដូចនេះខ្ញុំបានកូនស្រី២នាក់ ហើយក្នុងពេលត្រឹម២ឆ្នាំ ។ខ្ញុំតឹងចិត្តណាស់ដែលត្រូវមកប្រកាសដំណឹងល្អរបស់ខ្លួនពេលមនុស្សជាច្រើនកំពុងពិបាកចិត្ត តែខ្ញុំជឿជាក់ថា យើងទាំងអស់គ្នានឹងឆ្លងផុតគ្រា ដ៏លំបាកនេះទាំងអស់គ្នា ” ។
លោក JY Park និងភរិយាដែលមិនត្រូវបង្ហាញឈ្មោះនេះ បានរៀបការកាលពីឆ្នាំ២០១៣ ហើយទើបតែឆ្នាំ២០១៩ ពួកគេទទួលបានកូនស្រីដំបូង និងកូនទី២ ក្នុងឆ្នាំនេះ អបអរសាទរលោកJY Park ៕
ដោយ: ទូច សុខលីដា