កូរ៉េ៖ ឪពុករបស់តារាចម្រៀង ដ៏ល្បីល្បាញTaeyeon សមាជិកក្រុមចម្រៀង Girl’s Generation បានលាចាកលោកហើយ នៅថ្ងៃនេះ ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី៩ ខែមិនាឆ្នាំម២០២០ នេះថាឪពុករបស់តារាចម្រៀងTaeyeon បានលាចាកលោកហើយនៅថ្ងៃនេះតែគេមិនបានបញ្ជាក់ពីមូលហេតុនោះទេ ។ ផលិតកម្មSM Entertainment ជាអ្នកតំណាងបានប្រកាសដំណឹងអកុសលនៅថ្ងៃទី៩ នេះហើយវាជាថ្ងៃខួបកំណើតរបស់ Taeyeon ចូលវ័យ៣១ឆ្នាំផងដែរ។
Taeyeon បានសន្យាចេញបទចម្រៀងថ្មី“Happy” ក្នុងថ្ងៃខួបកំណើតឆ្នាំនេះនេះតែគ្រប់យ៉ាងត្រូវពន្យាពេលរួមទាំងកម្មវិធីផ្សាយផ្ទាល់ V Live ផងដែរ៕ ដោយ: ទូច សុខលីដា
