កូរ៉េ៖ តារាចម្រៀងកំពូលសិចស៊ីប្រចាំ ប្រទេសកូខាងត្បូងនាង HyunA បានបង្ហាញរូបថតថ្មី២សន្លឹកក្នុង Instagram ធ្វើអោយអ្នកគាំទ្រប្លែក អារម្មណ៍គ្រប់គ្នាព្រោះនាងប្លែកខ្លាំងពេក។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹង នៅថ្ងៃទី១៧ ខែមិនានេះថាតារាចម្រៀងសិចស៊ីវ័យ២៤ឆ្នាំ HyunA បានបង្ហាញរូបរាងថ្មី របស់នាងក្នុងបណ្តាញសង្គម ធ្វើអោយអ្នកគាំទ្រលាន់មាត់គ្រប់គ្នា ព្រោះនាងមានសាច់ឈាម ស្រស់ថ្លាជាងមុនហើយមើលទៅដូចជាឡើងទម្ងន់ផងដែរ ។
ក្នុងរូបថតថ្មីស្លៀកខោខៅប៊យខ្លីនិងអាវធំ HyunA ពិតជាទាក់ទាញហើយជឿជាក់គួរស្រលាញ់ណាស់ ពិសេសនោះនាងមើលទៅមិនសិចស៊ីហួស ដូចទម្លាប់នោះទេ ។
ក្រោយចាកចេញពីផលិតកម្ម Cube នាង HyunA ហាក់ស្គមស្គាំងច្រើនគួរអោយបារម្ភ ប៉ុន្តែពេលនេះនាងស្រស់ថ្លាច្រើនណាស់ ក្នុងនាមជាតារាចម្រៀងនៅ P- Nation របស់លោក PSY ៕





