កូរ៉េ: តារាចម្រៀងសិចស៊ីជាងគេ ប្រចាំក្រុម MAMAMOO នាង Hwasa មានឱកាសសហការចម្រៀងថ្មី ជាមួយតារាចម្រៀងអាមេរិក នាង Dua Lipa។
ក្រុម MAMAMOO បានបង្ហោះសារ ក្នុងបណ្តាញសង្គមរបស់ខ្លួនថា Hwasa បានច្រៀង រួមជាមួយតារាអាមេរិក Dua Lipa ក្នុងបទថ្មីរបស់នាង មានចំណងជើងថា “ Physical ” ជាចម្រៀងមួយបទ ក្នុងអាល់ប៊ុមថ្មី “Future Nostalgia” របស់ Dua Lipa ។ ក្នុងបណ្តាញសង្គម បានបញ្ជាក់ទៀតថា បទថ្មី “Physical ” នេះនឹងចេញជាចេញផ្លូវការ នៅថ្ងៃទី១៨ ស្អែកនេះហើយ ៕ ដោយ: ទូច សុខលីដា


