កូរ៉េ៖ តារាសម្តែងដ៏ល្បីល្បាញ Kim Soo Hyun តួឯកប្រុសក្នុងខ្សែភាពយន្ត ”សង្សារខ្ញុំជាមនុស្ស ភព ផ្កាយ” បានបង្ហាញខ្លួនជាម៉ូដែលថ្មីលើទស្សនាវដ្តី ELLE ។
ព័ត៌មានកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី២៦ ខែមិនាឆ្នាំ២០២០ នេះថា តារាសម្តែងរូបសង្ហារ Kim Soo Hyun បានបង្ហាញខ្លួនជាថ្មីលើទស្សនាវដ្តី ELLE ក្នុងនាមជាម៉ូដែលរបស់នាឡិកាដៃម៉ាក Mido ហើយគ្រប់រូបភាពលើ ទស្សនាវដ្តីលេខថ្មី សម្រាប់ខែមេសានេះ លោកពិតជាសង្ហារខ្លាំងមែនទែន ធ្វើអោយអ្នកគាំទ្រសរសើរគ្រប់គ្នាតែម្តង Idol របស់ពួកគេកាន់តែសង្ហារ ។
តារាវ័យ Kim Soo Hyun នឹងមកជួបអ្នកគាំទ្រវិញឆាប់ៗនេះ តាមរយៈភាពយន្តថ្មី “ I’m Phycho But It’s Ok ” របស់ទូរទស្សន៍ TVN ៕
ដោយ៖ទូច សុខលីដា



