តៃវ៉ាន់៖ គូស្នេហ៍តារាឥទ្ធិពលនៅតៃវ៉ាន់ នាង Ruby Lin និងស្វាមី Wallace Huo ត្រូវប្រជាជនចិននាំគ្នារិះគន់ចាស់ដៃតែម្តងព្រោះពួកគេប្រឹងដើរលេង អំឡុងពេលផ្ទុះជម្ងឺ Covid 19 ។
ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី ២៧ ខែមិនានេះថា តារាសម្តែងឆ្នើម Ruby Lin និងស្វាមី Wallace Huo បាននាំគ្នាទៅដើរលេង នៅឯកោះបាលីអំឡុងពេលមនុស្សគ្រប់គ្នាស្ទើរមិនហ៊ានចេញពីផ្ទះភ័យខ្លាចវីរុស Covid 19 ហើយបន្ទាប់ពីរូបថតរបស់ អ្នកទាំងពីរត្រូវគេចែកចាយក្នុងបណ្តាញសង្គម Weibo ប្រជាជនចិនជាច្រើនបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះ ទង្វើរបស់តារាទាំងពីរ ហើយពួកគេថែមទាំងគ្មានពាក់ម៉ាសទៀតផង ដែលត្រូវចាត់ទុកជាគំរូមិនល្អសម្រាប់មហាជន ក្នុងនាមជាតារាល្បីមួយគូនៅប្រទេសចិន ។
ក្រោយផ្ទុះការរិះគន់បែបនេះ តារាវ័យ៤៤ឆ្នាំ Ruby Lin បានចេញមុខបដិសេធភ្លាមៗក្នុង Facebook ដោយបង្ហោះរូបពាក់ម៉ាសមួយសន្លឹកហើយលើកឡើងថា នាងនិងស្វាមីមិនបានដើរលេងនៅកោះ បាលីដូចការលើកឡើងទេ អ្នកដែលផុសរូបនោះចង់បង្ករឿង តែប៉ុនណោះ ហើយនោះគឺជារូបចាស់។ដោយ៖ទូច សុខលីដា