បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅសប្តាហ៍នេះ បានឲ្យដឹងថាអ្នកចម្រៀង RnB ដ៏ល្បីលោក Akon នៅថ្ងៃនេះបានធ្វើការបង្ហាញពីមហិច្ឆិតា ដ៏អស្ចារ្យមួយរបស់លោកក្នុងការកសាងទីក្រុងដែលមានរូបរាងពិតដូចទៅនឹងរឿងរបស់ Wakanda នៅក្នុងរឿង Black Panther។
លោក Akon ដែលត្រូវបានស្គាល់ឈ្មោះពេញថា Aliaume Damala Badara Akon Thiam គឺជាមនុស្សដែលបានចំណាយកម្លាំងនិងទ្រព្យសម្បតិ្តផ្ទាល់ខ្លួន ដ៏ច្រើនដើម្បីទ្វីបអាហ្រ្វិកជាពិសេសកន្លងមកគឺជាផែនការបង្កើតអគ្គិសនី ឲ្យបានគ្រប់កន្លែងនៅទូទាំងទ្វីបដែលក្រីក្រមួយនេះ។
ទីតាំងដែលលោក Akon ត្រៀមនឹងចាប់ផ្តើមគម្រោងរបស់ខ្លួននោះគឺស្ថិតនៅឧទ្យាន Mbodience ដែលស្ថិតនៅចំងាយ១០០គីឡូម៉ែត្រពីទីក្រុង Dakar ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថាគម្រោងនឹងអាចចាប់ផ្តើមពីឆ្នាំក្រោយនេះ តទៅដោយមានតម្លៃសរុបដល់ទៅ៦ពាន់ប៊ីលានដុល្លារអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី


