ជារឿងថ្មីមួយទៀតហើយប្រចាំវិស័យ K-Pop ពេលលេចធ្លាយព័ត៌មានថាអតីតសមាជិកក្រុម Stray Kids គឺ Woojin ជាប់ពាក់ព័ន្ធនឹងអាស្រូវផ្លូវភេទ។

មហាជននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ព្រោះសុខៗស្រាប់តែមានអ្នកបកអាក្រាតថា Kim Woojin អតីតសមាជិកក្រុម Stray Kids បានធ្វើអំពើមិនល្អបៀតបៀនផ្លូវភេទមកលើពួកគេនៅបារមួយកន្លែង។

អ្នកដែលបានអះអាងនោះបាន ទម្លាយថាពេលជប់លៀងនៅបារនោះ Kim Woojin ក៏បានមករកពួកគេ ទាំងដែលពួកគេជំទាស់។ នាងថែមទាំងបញ្ជាក់ថា Woojin ព្យាយាមយកដៃប៉ះកន្លែងសំខាន់លើរាងកាយរបស់នាងទាំងមិនសមរម្យ ហើយថែមទាំងបានរំលោភនាងទៀត។

គ្រាន់តែឃើញការបង្ហោះរឿងទាំងនេះភ្លាម Kim Wioojin ក៏បានយកគណនី Tiwitter របស់ខ្លួនប្រកែកថាមិនមែនជាការពីតនោះទេ។ លោកបញ្ជាក់ថា លោកមិនដែលបានជួបពួកគេទេពីមុនមកទេ ហើយក៏មិនបានទៅកន្លែងដែលបានលើកឡើងខាងលើដែរ។
ចំណែកខាងផលិតកម្មរបស់លោកវិញ គឺផលិតកម្ម 10x បានចេញសេចក្ដីថ្លែងការមួយលើគណនី Twitter ផ្លូវការក្នុងបំណងការពារតារារបស់ខ្លួន។ ក្នុងសេចក្ដីប្រកាសនោះ ផលិតកម្មបានអះអាងថានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នកដែលប្រឌិតរឿងមិនពិតនាំឲ្យខូចឈ្មោះតារារបស់ពួកគេ។
ទោះបីមនុស្សមួយចំនួនគិតថានេះជារឿងប្រឌិត ប៉ុន្តែអ្នកដែលបានចេញមុខទម្លាយរឿងនេះ នៅតែអះអាងថាអ្វីដែលនាងបានលើកឡើងសុទ្ធតែជាការពិត ព្រមទាំងឲ្យដឹងថានាងជាជនជាទិចិនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នារីម្នាក់នោះក៏បានលើកឡើងដែរថា Woojin មានសង្សារច្រើនណាស់ ហើយនាងខ្លាចថា Woojin រកឃើញថានាងជាអ្នកណា ហើយធ្វើបាបនាង។

បន្ទាប់ពីអ្វីដែលបានលើកឡើងខាងលើបែកធ្លាយ ក៏ស្រាប់តែលេចឮទៀតថា តារាប្រុសរូបនេះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ថែមទាំងធ្វើឲ្យមេក្រុមអ្នកគាំទ្រមានផ្ទៃពោះទៀត៕ប្រភព៖sabay
