កាលពីថ្ងៃទី ១៣ ខែកញ្ញា តារាសម្ដែងរាងខ្ពស់សង្ហា Lee Minho បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្រោយទទួលបទពិសោធន៍ខកចិត្ត ឬអាចថាជួបរឿងស៊យ ពេលដើរត្រូវដើរទិញឥវ៉ាន់។
លោកបានទៅផ្សារ SSG Food Market ផ្សារលក់ទំនិញមួយកន្លែងដែលស្ថិតនៅក្នុងក្រុងសេអ៊ូល។ មុនដើរទិញ ជាធម្មតាដើម្បីការពារអនាម័យឲ្យបានត្រឹមត្រូវ Minho ខំលាងសម្អាតដៃយ៉ាងស្អាត និងដើរចូលរកមើលថាគួរទិញអ្វី។ ប៉ុន្តែជារឿងហួសថ្លែង ចុងក្រោយលោកបានត្រឹមខកចិត្ត ដោយសារដឹងថាហាងតូចៗក្នុងផ្សារ ត្រូវបិទនៅថ្ងៃនោះ។
សូមបញ្ជាក់ផងដែរថា រៀងរាល់ថ្ងៃអាទិត្យខ្លះ ផ្សារទំនើបភាគច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបិទ ដើម្បីឲ្យបុគ្កលិកមានពេលសម្រាកនឹងគេ។ មិនមែនតែ Minho ទេ អ្នកគាំទ្រមួយចំនួនក៏បាន Comment ពីក្រោមរូបរបស់លោកដែរថា ពួកគេក៏ធ្លាប់ជួបរឿងបែបនេះដែរ ដោយសារភ្លេចគិតថាថ្ងៃអាទិត្យនោះជាថ្ងៃបុគ្គលិកឈប់សម្រាក។
សម្រាប់លោក នេះជារឿងខកចិត្ត ប៉ុន្តែវាក៏អាចជារឿងអស់សំណើចដែរ ដូចនេះហើយ Minho ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកចែកចាយលើ Instagram របស់ខ្លួនឲ្យហ្វេនបានដឹង៕
ប្រភព៖sabay