បរទេស៖ ម្ចាស់ក្សត្រី អេលីហ្សាបែតទី ២ របស់ចក្រភពអង់គ្លេស តែងតែយកព្រះទ័យទុកដាក់ និង ស្រឡាញ់ជាមួយសត្វសុនខ។ ជាអកុសលថ្មីៗនេះ ម្ចាស់ក្សត្រីបានបាត់បង់សត្វចិញ្ចឹមជាទីស្រឡាញ់របស់ទ្រង់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ដោយយោងតាមគេហទំព័រ The Sun ថា ម្ចាស់ក្សត្រីអេលីហ្សាបែតទី ២ បានបាត់បង់សត្វសុនខមួយក្បាលឈ្មោះ Vulcan ។ ឥឡូវ ម្ចាស់ក្សត្រីនៅសល់តែសត្វសុនខមួយប៉ុណ្ណោះ ឈ្មោះរបស់នាង (ឆ្កែ) គឺ Candy។
Vulcan បានស្លាប់នៅឯ Windsor Castle ជាកន្លែងដែលម្ចាស់ក្សត្រី អេលីហ្សាបែតទី ២ ព្រះជន្ម ៩៤វស្សា រួមជាមួយស្វាមីគឺព្រះអង្គម្ចាស់ Philip ព្រះជន្ម៩៩ វស្សា ដែលបានធ្វើចត្តាឡីស័ក ដោយសារតែជំងឺរាតត្បាតរាលដាល។
ម្ចាស់ក្សត្រីត្រូវបានគេស្គាល់ថា បាននាំមកនូវកិត្តិនាមពិភពលោកដល់ពូជដែលទ្រង់សព្វព្រះរាជហឬទ័យនោះគឺប្រភេទសុនខជើងខ្លះ Pembroke Welsh Corgi ។ ជាអកុសលនៅឆ្នាំ ២០១៨ Corgis ដ៏ល្បីល្បាញគឺ ឈ្មោះ Whisper បានស្លាប់នៅអាយុ ១២ ឆ្នាំ។ ក្នុងឆ្នាំដដែលនោះ Pembroke ចុងក្រោយរបស់ទ្រង់មានឈ្មោះថា Willow ក៏បានស្លាប់ដែរ។
នៅឆ្នាំ ២០១៥ ម្ចាស់ក្សត្រី អេលីហ្សាបែតទី ២ បានប្រកាសថា ទ្រង់នឹងលែងមានសត្វចិញ្ចឹមថ្មីទៀតហើយព្រោះពីភាពឯកកោររបស់ពួកគេ៕ប្រែសម្រួលៈ ណៃ តុលា