យោងតាមការចេញផ្សាយ របស់វិបសាយ SPOTV បានឲ្យដឹងថាតារាចម្រៀង Chungha បានឆ្លងមេរោគ COVID-19 ក្រោយលទ្ធផលធ្វើតេស្ត ចេញមកមានសញ្ញាវិជ្ជមាន។
Chungha តារាចម្រៀងនារីទោល ដែលកំពុងល្បីឈ្មោះប្រចាំកូរ៉េ នាពេលបច្ចុប្បន្ន បានត្រៀមគម្រោងវិលវិញ ជាថ្មីជាមួយនឹងអាល់ប៊ុមថ្មី «Querencia» ប៉ុន្តែមើលទៅគម្រោងមួយនេះត្រូវផ្អាកសកម្មភាពសិន ស្របពេលបច្ចុប្បន្ននាង ត្រូវតស៊ូនឹងមេរោគ COVID-19។
សង្កេតឃើញថាក្នុងពិភព K-Pop មួយរយៈពេលចុងក្រោយនេះ កំពុងវាយលុកខ្លាំងដោយសារមេរោគនេះ ។ តារា K-Pop ត្រូវឆ្លងមេរោគនេះ ក្នុងនោះមាន សមាជិក ២នាក់ពី UP10TION, និងសមាជិក ២នាក់ពី EVERGLOW ព្រមទាំងតារាចម្រៀង Lee Changwon ក៏ត្រូវឆ្លង ហើយពេលនេះស្រាប់តែត្រូវដល់វេន Chungha៕
ដោយ ៖ sabay