ការរាំ Breakdancing ត្រូវបានប្រកាសដាក់បញ្ចូល ក្នុងប្រភេទកីឡា ប្រកួតនៅអូឡាំពិក ក្នុងទីក្រុងប៉ារីស ឆ្នាំ ២០២៤។
Breakdancing ត្រូវបានបញ្ចូលដោយគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ក្នុងគោលបំណងផ្ដោតខ្លាំងលើយុវជន ។ ជាមួយគ្នានេះដែរ ក៏មានការបញ្ជាក់កាលពីថ្ងៃច័ន្ទថា ការជិះស្គីក្តារ ជិតស្គីលើទឹក និងឡើងជញ្ជាំង ក៏គ្រោងបង្ហាញ វត្តមានជាលើកដំបូង នៅអូឡាំពិករដូវក្ដៅ ក្នុងទីក្រុងតូក្យូនៅឆ្នាំក្រោយ និងបន្តលេចមុខ នៅទីក្រុងប៉ារីសផងដែរ។
អ្នករៀបចំអូឡាំពិកទីក្រុងប៉ារីស បាននិយាយថា ពួកគេចង់ផ្តល់នូវកម្មវិធីមួយ ដែលស្របតាមពេលវេលា ហើយនឹងអាចទាក់ទាញទស្សនិកជនថ្មី ជាពិសេសយុវជន។ ងាកមកចាប់អារម្មណ៍ អូឡាំពិករដូវក្ដៅក្នុងទីក្រុងតូក្យូ តាមពិតត្រូវរៀបចំនៅឆ្នាំនេះ ប៉ុន្តែដោយសារកូវីដ ទើបគេសម្រេចលើកទៅឆ្នាំក្រោយវិញ៕ sabay