ខេត្តព្រះស៊ីហនុ៖ កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ ប្រមាណ៤០គីឡូម៉ែត ពីឆ្នេរសមុទ្រក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ កោះរ៉ុងគឺជាគោលដៅទេសចរណ៍ ដែលកំពុងពេញនិយម សម្រាប់អ្នកដែលចង់លំហែរកាយតាមកោះ។
ក្រសួងទេសចរណ៍បានបញ្ជាក់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះថា កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុត នៃតំបន់សមុទ្រនៅក្នុងព្រះរាជាណាក្រកម្ពុជា ដែលជាកន្លែងដ៏ល្អមួយសម្រាប់ភ្ញៀវទេសច អាចមកស្នាក់នៅដើម្បីកាត់ស្រេ្តស ដើរផ្សងព្រេង បោះជំរុំ និងហែលទឹកលេង ពីព្រោះកោះនេះសំបូរទៅដោយធនធម្មជាតិ។
ក្រៅពីនេះទៀត កោះរ៉ុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ការធ្វើដំណើរទៅកោះរ៉ុងត្រូវចំណាយរយៈពេលប្រមានជាពីរម៉ោងពីដីគោកក្នុងនៃក្រុងព្រះសីហនុ។
សូមទស្សនារូបភាពខាងក្រោមនេះ!