អាមេរិក៖ ការសិក្សាថ្មីមួយបានបង្ហាញថា ភាពតានតឹងពីការដើរទិញឥវ៉ាន់សម្រាប់ខ្ចប់ជាកាដូ អំណោយ ឬរៀបចំពិធីជប់លៀងធំៗនៅថ្ងៃបុណ្យណូអែល វាមិនមែនជាផ្លូវមួយដ៏ពេញនិយមដើម្បីបង្ហាញការរួមភេទ សម្រាប់គូស្វាម៉ីភរិយាភាគច្រើននោះទេនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវអាមេរិក បានវិភាគទិន្នន័យកំណត់ហេតុផ្លូវភេទពីស្ត្រីចំនួនកន្លះលាននាក់ នៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង និងប្រេស៊ីលដែលត្រូវបានយកចេញពីកម្មវិធីតាមដានសុខភាព។ សរុបមកពួកគេបានរកឃើញភាពស្រពិចស្រពិលនៅក្នុងសកម្មភាពផ្លូវភេទក្នុងរយៈពេល៣ថ្ងៃដែលឈានដល់ថ្ងៃបុណ្យណូអែលរវាងថ្ងៃទី ២២ ខែធ្នូ និងថ្ងៃណូអែល។
នៅថ្ងៃបុណ្យណូអែល ពួកគេផ្ទាល់មានការកើនឡើងនូវកម្រិតនៃការរួមភេទជាមធ្យម នៅទូទាំងប្រទេសទាំង៤ ប៉ុន្តែមិនមែននៅចក្រភពអង់គ្លេសឡើយ នៅពេលដែលគេមើលដោយឡែកពីគ្នា។ សរុបមកសកម្មភាពផ្លូវភេទ បានកើនឡើង បន្ទាប់ពីបុណ្យណូអែល និងឈានដល់ចំណុចកំពូលក្នុងឆ្នាំថ្មីដោយបង្ហាញថាស្រាសំប៉ាញដ៏ច្រើនក្រៃលែងនៅថ្ងៃទី ៣១ ខែធ្នូផ្តល់នូវឱកាសដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតអណ្តាតភ្លើងឡើងវិញម្តងទៀតនៅឆ្នាំថ្មី៕
ដោយ៖លី ភីលីព