ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយ ពីទំព័រហ្វេសប៊ុកវិភាគរឿងបរទេស Film Nerd – អ្នកកុននិយម (ផេកក្នុងស្រុក) បានឲ្យដឹងថា តារាសម្តែងជើងចាសហុងកុង លោក អ៊ូម៉េងដា (Wu Mengda) ដែលគ្រប់គ្នាបានស្គាល់ តាមរយៈភាពយន្ត ទិនហ្វី បានឲ្យដឹងថាលោកបានទទួលមរណភាព នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងវ័យ៧០ឆ្នាំ ។

ទំព័រហ្វេសប៊ុកវិភាគរឿងបរទេស Film Nerd – អ្នកកុននិយម បានសរសេរថា “អ្នកកុននិយមណាខ្លះធ្លាប់ទស្សនា ភាពយន្តបាល់ទាត់ទិនហ្វី និង និយមទស្សនាភាពយន្តចិន ប្រាកដជាស្គាល់លោក Wu Mengda ពេលនេះគាត់បានចែកឋាន មុននេះបន្តិច ដោយរោគាពាធនៅអាយុ ៧០ឆ្នាំ” ។

ពិតណាស់ទស្សនិកជននឹងស្គាល់លោក តាមរយះភាពយន្តចិនជាច្រើន ដែលលោកជាដៃគូ របស់តារាសម្តែងទិនហ្វី និងដើរតួរជាតួរឪពុក និងអ្នកដើរតាមលោកទិនហ្វីស្ទើរតែគ្រប់រឿង ។

គួរឲ្យដឹងដែរថា លោក បានកើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៥១ ក្នុងទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន៕ ដោយ៖ ដារាត់






