ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើល ទាក់ទិនទៅនឹងការផ្ទុះយ៉ាងកក្រើក ជំងឺកូវីដ១៩ ទៅលើសិល្បៈករ សិល្បការិនី ប្រចាំផលិតកម្មរស្មីហង្សមាស ឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ តារាចម្រៀងប្រុស ឆន សុវណ្ណរាជ បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ខ្លួនមិនមានវិជ្ជមានកូវីដ១៩ឡើយ សម្រាប់ការធ្វើតេស្តលើកទី១ ខណៈបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃដដែរ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន តារាចម្រៀង ឆន សុវណ្ណរាជ បានឲ្យដឹងថា “ជំរាបសួរបាទពុកម៉ែបងប្អូនមិត្តភ័ក្តនឹងមិត្តអ្នកគាំទ្រទាំងអស់គ្នា ដែលសួរសុខទុក្ខនឹងបារម្មណ៏ ពីសុវត្តិភាពនឹងសុខភាពរបស់ខ្ញុំ បាទតាមរយៈបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ សុំទោសផងដែលមិនបានឆ្លើយតប អស់សុខភាពខ្ញុំធម្មតា មិនអីទេហើយលិទ្ធផល ធ្វើតេសលើកទីមួយសំរាប់ខ្ញុំបាទកាលពីម្សិលមិញចំពោះកូវិដ១៩នោះគឺ អវីជ្ជមាន Negative”។



ក្នុងនោះដែរលោក ឆន សុវណ្ណរាជ បានបន្តថា “ប៉ុន្តែខ្ញុំត្រូវចត្តាឡីស័ក្ត រយះពេល១៤ថ្ងៃ បន្តទៀត ដើម្បីធ្វើការធ្វើតេសបន្តទៀត តាមការណែនាំ របស់ក្រសួង សុខាភិបាល សូមអរគុណដល់ពុកម៉ែ បងប្អូន ទាំងអស់គ្នា ដែលបានបារម្មណ៍ នឹងជូនពរ សូមប្រុងប្រយ័ត្ននឹង បន្តការពារអោយកាន់ តែខ្លាំងបន្ថែមទៀត ចំពោះកូវិដ១៩នេះ អ្នកភ្លេចកូវិដ តែកូវិដមិនភ្លេចអ្នកទេ ” ៣កុំ ៣កាពារ” ។



គួរឲ្យដឹងថា គិតមកដល់ពេលនេះ បើតាម ការលើកឡើងពីសម៉ីខ្លួន តារាចម្រៀង និងពិធីករ ក៏ដូចជាក្រុមការងារ ប្រចាំផលិតកម្មរស្មី ហង្សមាស មានវិជ្ចមានកូវីដ១៩ជាបន្តបន្ទាប់ ខណៈមនុស្សជាច្រើន កំពុងតាមដានលទ្ធផល តេស្តសំណាក់ និងបន្តធ្វើចត្តាឡីស័ក៕
