ភ្នំពេញ ៖ លោក ឆេង ពន្លកនេត្រា ត្រូវជាស្វាមីរបស់អ្នកនាងប៉ែន ស្រីពេជ្រ ដែលជាពិធីការិនីល្បីឈ្មោះ ប្រចាំផលិតកម្ម រស្មីហង្សមាស បានឆ្លងជំងឺកូវីដ១៩ ខណៈអ្នកនាងបានធ្វើតេស្ត រកមេរោគដែរ ប៉ុន្តែមិនទាន់ បានលទ្ធផលនៅឡើយ ។

បើតាមហ្វេសប៊ុក របស់ពិធីការិនី រូបស្រស់នេះ បង្ហាញនាព្រឹកថ្ងៃទី១២ មីនានេះបានឲ្យដឹងថា នាងនិងស្វាមីបានធ្វើតេស្ត រកមេរោគកូវីដ១៩ កាលពីថ្ងៃ១០ មីនា ហើយលទ្ធផល គឺស្វាមីរបស់នាងមានវិជ្ជមាន។

បន្ទាប់ពីលទ្ធផលតេស្ត បង្ហាញមកក៏បានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល រួចរាល់កាលពីយប់មិញនេះ តែដោយឡែករូបនាង មិនទាន់ទទួលដំណឹង ពីលទ្ធផលនៅឡើយនោះទេ នាងក៏រង់ចាំលទ្ធផលផងដែរ ។ ពេលនេះ នាងកំពុងតែបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព ៕

