ភ្នំពេញ ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៧ខែ ដែលត្រូវបានឲ្យដឹងថា ជាបងស្រីបង្កើត របស់តារាចម្រៀង វី ឌីណែត មានឈ្មោះថា វី ឌីណា បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមការផ្សាយ របស់ផេកសិល្បករកម្ពុជា។
ស្រ្តីខាងលើ និងមនុស្ស៣នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដ១៩ ក្នុងហាងកែសម្ផស្សមួយកន្លែង ឈ្មោះថា Master Care Cambodia មានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ។
បច្ចុប្បន្ន អ្នកជំងឺទាំង ៤ នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke ។
សូមបញ្ជាក់ថា ម្តាយតារាចម្រៀងកញ្ញា វី ឌីណែត លោកស្រី ងួន សុផាន់នី អាយុ ៦២ ឆ្នាំ ដែលត្រូវជាភរិយាយ លោក ហួរ ឡាវី បានទទួលមរណៈភាពនៅម៉ោងប្រមាណជា១១ និង៤៥នាទី នាថ្ងៃ១៩ មីនា ក្រោយឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីកូនស្រី វី ឌីណែត ៕