បន្ទាប់ពីបានសម្រាកព្យាបាលខ្លួន ពីជំងឺកូវីដ ១៩ ពេលនេះអ្នកនាង ចាន់ កែវនិមល បានជាសះស្បើយជាស្ថាពរហើយ។
នេះជាថ្ងៃដ៏រីករាយសម្រាប់គ្រួសារ របស់ពិធីការិនី ចាន់ កែវនិមលដែលអាចជួបជុំគ្រួសារជាថ្មី ក្រោយក្លាយជាជនរងគ្រោះ ដោយសារឆ្លងជំងឺកូវីដ ១៩ កាលពីដើមខែមីនា។ ប៉ុន្តែបើទោះបីជាបានទទួលលទ្ធផល បញ្ជាក់ថាអ្នកនាងបានជាសះស្បើយ ប៉ុន្តែទាំងក្រុមគ្រួសារត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត ដើម្បីឲ្យប្រាកដថា ជាស្បើយ ១០០ភាគរយ។
សុខភាពវិលមកប្រក្រតីពេលនេះ ក្រៅពីបានមកពីការយកចិត្តទុកដាក់ ព្យាបាលអស់ពីកម្លាំងកាយចិត្តពីក្រុមគ្រូពេទ្យ ថ្នាំព្យាបាលដ៏សំខាន់មួយទៀតគឺ សារលើកទឹកចិត្ត និងជូនពររបស់មហាជន មកកាន់អ្នកនាង ជាហេតុធ្វើខ្លួនរឹងមាំកាន់តែខ្លាំង។
ជាចុងក្រោយ អ្នកនាង ចាន់ កែវនិមលសូមអរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យដែលបានព្យាបាលអស់ពីកម្លាំងកាយចិត្ត និងបងប្អូនទាំងអស់ ដែលបានលើកទឹកចិត្ត៕ ប្រភព៖ sabay