បច្ចេកវិទ្យា

ញាក់សាច់! ម៉ូតូអាសង់ឆ្នាំ៩៧ មួយគ្រឿងនេះ មានតម្លៃខ្លួន ១,៥ ម៉ឺនដុល្លារ

ម៉ូតូ Honda Dream II ទទួលបានការពេញចិត្តច្រើនខ្លាំង នៅក្នុងប្រទេសវៀតណាម អស់រយៈពេលច្រើនឆ្នាំមកហើយ ខណៈវានៅតែទទួលបាន ការចាប់អារម្មណ៍ និងមានគេរកច្រើន។

ទោះជាយ៉ាងណា មានអ្នកស្រលាញ់ចូលចិត្តម៉ូតូជាច្រើន តែងយកម៉ូតូ Honda Dream II នេះមកលេង ហើយស្ទីល របស់ពួកគេគឺប្លែកៗខុសពីគ្នា។

ថ្មីៗនេះ លោក Pham Hung Cuong ដែលរស់នៅក្នុងស្រុក Dan Phuong នៃទីក្រុង Hanoi ប្រទេសវៀតណាម បានបង្ហាញម៉ូតូរបស់ខ្លួន គឺ Honda Dream II ស៊េរីឆ្នាំ១៩៩៧ ។ លោក Cuong បានប្រាប់ឲ្យដឹងថា ឥឡូវនេះបើចង់រកម៉ូតូ Honda Dream II ឲ្យបានបែបនេះ គឺមិនងាយទេ ស្ទើរតែគ្មានតែម្តង។ ដោយឡែក លោក Cuong បានទិញវាតាំងពីឆ្នាំ១៩៩៧ មកម្ល៉េស ដើម្បីយកមកលេង និងតុបតែងតាមចំណង់ ចំណូលចិត្តរបស់លោក។

ទោះជាយ៉ាងណា បុរសខាងលើ បានសម្រេចចិត្តស្វែងរកគ្រឿង ដើមរបស់វាយកមកបំពាក់វិញ ដែលការធ្វើបែបនេះ គឺមិនងាយឡើយ ។ ចាប់តាំងពីតួខ្លួន រហូតដល់ខ្ចៅខ្យងដែលបំពាក់លើម៉ូតូ Honda Dream II ដែលមានតួលេខ “800” នេះទាំងអស់ សុទ្ធសឹងតែជាគ្រឿងដើម ។

បើតាមការបញ្ជាក់ពី លោក Cuong បានឲ្យដឹងដែរថា វាមិនមែនជារឿងងាយនោះទេ ក្នុងការស្វែងរកគ្រឿង ដើម នៃម៉ូតូឆ្នាំ១៩៩៧ ហើយបើគិតជាសរុបទៅ លោកចំណាយអស់ ប្រហែល ១៥ ០០០ដុល្លារហើយ ទាំងថ្លៃទិញម៉ូតូ និងការតុបតែងវា៕ sabay

Most Popular

To Top