ផ្កាយបុណ្យភូមិ ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ២០១៥ ដែលជានិមិត្តរូបរវាងការស្វាគមន៍របស់ល្អៗ និងក្លាយជាបេះដូង របស់បុណ្យភូមិ។ វាត្រូវបានបំផុសគំនិតដោយ ជំនឿតាំងពីបុរាណកាលមក គឺនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែររាល់ផ្ទះនីមួយៗ នឹងតុបតែងលម្អដោយព្យួរភ្លើងគោមផ្កាយនៅឯផ្ទះរបស់ពួកគេ ដើម្បីស្វាគមន៍ឆ្នាំថ្មីដូចជារបៀប ដែលដើមឈើណូអែល តំណាងឱ្យថ្ងៃឈប់សម្រាកបុណ្យណូអែល។ គោមផ្កាយភ្លើងនោះ មានខ្សែព្យួររបស់វាដែលងាយស្រួលសម្រាប់មនុស្សកាន់ ឬព្យួរវានៅកន្លែង ណាមួយនៅផ្ទះរបស់ពួកគេ។
នៅពេលដែលបុណ្យភូមិត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៤យើងមានការភ្ញាក់ផ្អើលចំពោះចំនួនមនុស្សដែលបាន ចូលរួមព្រឹត្តិការណ៍របស់យើងដែលជាធម្មតាយើង ប្រារព្ធឡើងមួយសប្តាហ៍មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ គំនិតនេះគឺយើង ចង់អោយមនុស្ស ជាពិសេសក្មេងជំទង់ និងមនុស្សពេញវ័យបានស្គាល់គ្នាពីតំបន់ផ្សេងៗគ្នា និងជួបជុំ គ្នាជាមួយមិត្តភក្តិ ដើម្បីមានពេលវេលាល្អជាមួយគ្នា ដូច្នេះនៅពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ពួកគេអាចចំណាយពេលជាមួយគ្រួសារនិងសាច់ញាតិរបស់ពួកគេបាន។ យើងចង់អោយពួកគេមានទំនាក់ទំនងរវាងអតីតកាល និងបច្ចុប្បន្នកាលដោយមើលត្រឡប់ ក្រោយនៃសិល្បៈ និងវប្បធម៌ខ្មែរពីជំនាន់មុន។
បន្ទាប់ពីនោះនៅឆ្នាំទី២របស់យើង យើងបានបង្កើតគំនិតនេះក្នុងការកសាងនិមិត្តរូបផ្កាយបុណ្យភូមិនៅលើដី ដែលអាចតំណាងឱ្យសំណាងល្អសម្រាប់អ្នករាល់គ្នា។ នៅក្នុងជំនឿរបស់យើង យើងនឹងលើកផ្កាយយក្ស ទាំងអស់គ្នាមុនពេលថ្ងៃ លិច ដើម្បីផ្តល់អត្ថន័យថា ផ្កាយកំពុងរះហើយបង្ហាញពន្លឺនៅពេលព្រះអាទិត្យកំពុងរៀប អស្តង្គត។ ជំនឿមួយទៀត គឺនៅ ពេលដែលអ្នកដើរកាត់ ផ្កាយបុណ្យភូមិ អ្នកនឹងទទួលបានលាភសំណាង ហើយប្រសិនបើអ្នកដើរឆ្លងកាត់វា ៣ ដងហើយ អធិស្ឋាន ស្នេហា និងការ ចងចាំនឹងត្រូវបានបង្កើត។ អ្នករាល់គ្នាដែលបានមកបុណ្យភូមិមិនដែលខកខានក្នុងការថតរូប ជាមួយផ្កាយបុណ្យភូមិរបស់យើងទេ។ នោះហើយជាមូលហេតុដែលយើង តែងតែរៀបចំព្រឹត្តិការណ៍នេះនៅតាមវត្ត អារាមផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយផ្កាយបុណ្យភូមិដែលយើងបានកសាងឡើង ដូចជាវាបាន រីកដុះដាលចេញពី មូលដ្ឋានដែលតំណាងឱ្យការរួមគ្នា និងស្មារតីនៃយុវជនរបស់យើងដែលបានរួមគ្នា ដើម្បីធ្វើឱ្យបុណ្យភូមិ នេះកើតឡើង។ ផ្កាយដ៏ធំនេះត្រូវបានដាក់នៅច្រក ចូលវត្តដែលយើងបានជ្រើសរើសតាមឆ្នាំនីមួយៗ ដើម្បីឱ្យមនុស្សគ្រប់ គ្នាមើលឃើញនៅពេលពួកគេដើរចូល។ ដូច្នេះនិមិត្តរូបរបស់យើង គឺផ្កាយបុណ្យភូមិ ត្រូវបាន បង្កើតឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក ទោះបីជាមានជំងឺរាតត្បាតកូវីត-១៩បានកើត ឡើងតាំងពីឆ្នាំមុនក៏ដោយ។ យើងនៅតែអាចចេញ បទចំរៀងដែលនិយាយពីសារៈសំខាន់របស់ផ្កាយបុណ្យភូមិ ដែលនៅតែរះ និងនាំមកនូវសំណាងល្អ ដល់ប្រជាជកម្ពុជាមិនថា ពួកយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
បុណ្យភូមិ គឺជាព្រឹត្តិការណ៍មិនរកប្រាក់ចំណេញមួយដែលត្រូវបានបង្កើតឡើងដោយយុវជនដោយស្ម័គ្រចិត្ត ដែលយើង ហៅថា ឡេឡេបុណ្យភូមិ។ បុណ្យភូមិ គឺជាអ្នកកំណត់និន្នាការដែលកសាងស្ពានរវាងសិល្បៈ និងវប្បធម៌ទំនើប និងចាស់។ ដោយអ្នកកំណត់និន្នាការយើងសំដៅទៅលើការប្រើប្រាស់សកម្មភាពប្រពៃណី របស់ខ្មែរទាក់ទងនឹងយុវជនបច្ចុប្បន្នដោយប្រើសម្ភារៈអេកូ ដើម្បីធ្វើឱ្យវាមើលទៅទាន់សម័យជាមួយនឹងការ តុបតែងការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ហើយយើង គាំទ្រយ៉ាងខ្លាំងចំពោះការបង្កើតសិល្បៈ និងការរចនា ថ្មីដែលបង្កើតដំបូងដោយសិល្បករវ័យក្មេងដែលមានទេពកោសល្យ របស់យើងនៅក្នុងតំបន់។ អត្ដសញ្ញាណ សំខាន់របស់យើងនៃបុណ្យភូមិបានវិវត្តនៅជុំវិញដូចជា៖ ឡេឡេ បុណ្យភូមិ, តន្រ្តីបុណ្យភូមិ ល្ខោនបុណ្យភូមិ ស្លាកបុណ្យភូមិ និងស្រង់ព្រះបុណ្យភូមិ។