ខណៈការប្រកួតធំរបស់ រ៉េត សារីតា នឹងមកដល់ នៅ២សប្ដាហ៍ទៀត ស្រាប់តែបែកធ្លាយស្បែកជើង ប្រណិតមួយគូ ម៉ាក Jimmy Choo London ដែលបេក្ខភាពតំណាងកម្ពុជា ត្រៀមពាក់ឡើងឆាកនោះ មានតម្លៃខ្ទង់ពាន់ដុល្លារ ឯណោះ។ នេះបើយោងតាមទំព័រហ្វេសប៊ុក Tem Cambodia បានបង្ហើបប្រាប់ ។
ស្បែកជើងប្រណិត Jimmy Choo London បានត្រៀម សម្រាប់បវរកញ្ញា សារីតា ប្រកួតក្នុងវគ្គ Preliminary & Final ហើយស្បែកជើងមួយគូនេះ ត្រូវបានដឹងថា វាមានតម្លៃរហូតទៅដល់ 1,095ដុល្លារ ឯណោះ។ តម្លៃនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ព្រោះមិនមែនធម្មតាពេកទេ ដែលបេក្ខនារីរបស់កម្ពុជា ពាក់ស្បែកជើងមួយនេះឡើងឆាក ។
មិនទាន់មានប្រភពក្នុងស្រុកណាមួយ ដែលអាចបញ្ជាក់ ឬក៏ផ្ទៀងផ្ទាត់ចំពោះតម្លៃនៃស្បែកជើងដែលបែកធ្លាយខាងលើនៅឡើយ។ ប៉ុន្តែបើតាមប្រភពពីទីផ្សារបរទេស ស្បែកជើង ម៉ូដដូចគ្នា Jimmy Choo នេះ គឺមានតម្លៃថ្លៃប្រហាក់ប្រហែលគ្នាទៅតាមប្រភេទស្បែកជើងកែង រាប និងស្បែកជើងខ្លុបមុខ។ នេះបើ យោងតាម website Jimmy Choo ដាក់លក់។
Jimmy Chhoo London ជាប្រភេទម៉ាកស្បែកជើងដ៏ល្បីនៅក្នុងប្រទេសអង់គ្លេស ហើយម៉ាកស្បែក ជើងប្រណិតនេះត្រូវបានត្រៀមរួចជាស្រេចសម្រាប់ Miss Universe Cambodia រ៉េត សារីតា ដែល ត្រូវបាន ម្ចាស់ប្រេនផ្ទាល់លោក Jimmy Choo ជនជាតិចិនរចនាឡើងដោយមុខស្បែកជើងក្រាស់ ស៊ិចស៊ី ក្រវ៉ាត់ទៅក្រោយ ជាមួយនឹងកែងចោតខ្ពស់ទាក់ទាញសិក្ដសមខ្លាំងបំផុតសម្រាប់បវរកញ្ញាឯក រ៉េត សារីតា៕