អ្នកគាំទ្រ ជាពិសេសមិត្តសិល្បៈ មានការភ្ញាក់ផ្អើលចំពោះតារាសម្ដែងពន្លកថ្មី កញ្ញា នែប ព្រំរិទ្ធិកា បន្ទាប់ពីតារាមានរូបសម្ផស្ស ស្រស់សោភានេះ បង្ហើបពីរឿងរ៉ាវស្នេហាក្រៅឆាករបស់ខ្លួនតាមរយៈសំណួរដ៏ចាក់ដោតរបស់ពិធីករ-ពិធីការិនី នៃស្ថានីយទូរទស្សន៍My TV កាលពីពេលថ្មីៗ។

នៅក្នុងបទសម្ភាសន៍នោះ នែប រិទ្ធិកា បានសារភាពថា រូបនាងធ្លាប់មានសង្សារតាំងពីអាយុ១៣ឆ្នាំ ពោលគឺនៅពេលដែលនាងរៀនថ្នាក់ទី៧ ប៉ុន្តែរូបនាង និងបុរសនោះបានបែកគ្នាទៅវិញ ដោយនាងយល់ថាវាជាស្នេហាភ្លើងចំបើង ដោយសារតែនាងមានវ័យក្មេងខ្ចីពេកមិនទាន់ចេះគិតគូរវែងឆ្ងាយ។


លុះក្រោយមក គឺនៅពេលដែលនាងរៀនថ្នាក់ទី១១។ នាងបានជួបស្នេហាថ្មីមួយទៀត ប៉ុន្ដែនាងហាក់លាក់លៀម ថាតើចំណងស្នេហ៍ក្រោយនេះបានរត់បាត់ហើយ ឬនៅ? បច្ចុប្បន្នកញ្ញា នែប រិទ្ធិកា មិនដែលបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសណាម្នាក់ក្រៅពីលោក ផាន់ រុង ដែលជាដៃគូសម្ដែងយ៉ាងសាកសមក្នុងរឿងអប់រំ និងបទចម្រៀងMV របស់គេនោះទេ។



កញ្ញា នេប ព្រំរិទ្ធិកា ចាប់ផ្ដើមមានមានឈ្មោះបោះសំឡេងកាន់តែខ្លាំងក្នុងពិភពសិល្បៈតាមរយៈអាជីពសម្ដែងតាំងពីឆ្នាំ២០១៩។ ចុងក្រោយនាងបានសម្ដែងក្នុងរឿងកំប្លែងបែបអប់រំខ្លីៗ និងបទចម្រៀងMV របស់ផាន់ រុង ហើយអ្វីដែលធ្វើឲ្យមហាជនស្គាល់នាងច្រើននោះ គឺបន្ទាប់ពីនាងសម្ដែងជាតួឯកស្រីក្នុងបទចម្រៀងMV របស់ផលិតកម្មរស្មីហង្សមាស តាមរយៈបទ”អយស្ទ័រ”ដែលច្រៀងដោយតារាចម្រៀង ខេមរៈ សិរីមន្ដ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ៕ ប្រភព៖ សប្បាយ
