នៅប៉ុន្មានម៉ោងមុននេះ កូនស្រីសំណព្វចិត្តលោកតា វ៉ិចទ័រ ស្រីស្អាត នីឡា បានប្រកាសក្ដែងៗប្រាប់ មហាជនលើបណ្ដាញសង្គមថានាងបានបន្ដូរឈ្មោះថ្មីហើយចាប់ពីថ្ងៃនេះតទៅ ហើយថែមទាំងបង្គាប់ ឱ្យអ្នកគាំទ្រហៅឈ្មោះថ្មីរបស់នាងទៀតផង។

តារាកំប្លែងសាច់សខ្ចីដូចបណ្ដូលចេក នីឡា បានប្រកាសនៅថ្ងៃទី ២៦ ឧសភាពនេះថាចាប់ពីថ្ងៃនេះ នាងបានប្ដូរឈ្មោះថ្មីហើយ ប្ដូរពីឈ្មោះវ៉ាន់ នីឡា ទៅជា វ៉ាន់ មួយហ៊ីអ៊ីលីស។ នីឡា៖ “ ថ្ងៃនេះថ្ងៃសិល 15កើត ខែជេស្ន ពេញបូណ៌មី ប៉ាម៉ាក់បានស្រោចទឹកអោយពរជ័យ ហើយក៏បានប្ដូរឈ្មោះពី វ៉ាន់ នីឡា ទៅ វ៉ាន់ មួយហ៊ីអ៊ីលីស ពីថ្ងៃនេះទៅបងប្អូន អាចហៅ អ៊ីលីស បានណាសូមអរគុណ”។ ជុំវិញការប្ដូរឈ្មោះថ្មីនេះ នីឡា បានបញ្ជាក់ពីហេតុដែលជម្រុញឱ្យនាង សម្រេចចិត្តប្ដូរថ្មីនោះទេ។

យ៉ាងណាមិញស្រីស្អាតតារាកំប្លែងរូបនេះ កំពុងតែកាក់កបខ្លាំង ជាមួយអាជីពរបស់ខ្លួនជាពិសេស គឺការលក់ដូរប្រចាំថ្ងៃរបស់នាងតែម្ដង។ ដោយឡែកបន្ទាប់ពីភ្ជាប់ពាក្យ រយៈពេលជាយូបច្ចុប្បន្ន នីឡា កំពុងតែត្រៀមខ្លួន និងថែរក្សាសម្រស់ សម្រាប់ថ្ងៃពិសេស របស់នាងឆាប់ខាងមុខនេះ៕ ប្រភព៖ សប្បាយ

