បើនិយាយពីរូបសម្រស់ កញ្ញា អៀ ម៉េងលិ ហៅស្រីលិ គឺស្រស់ស្អាតមិនចាញ់តារាម៉ូដែល ឬសម្ដែងល្បីៗ របស់ខ្មែរប៉ុន្មានឡើយ ហើយមហាជន និងអ្នកគាំទ្រនាងភាគច្រើនមិនដែលដឹងទាល់តែសោះថា ផ្ទៃមុខIdol របស់ខ្លួនមានការកែកុនខ្លះហើយ។

ប៉ុន្តែចៃដន្យអីមានអ្នកធ្លាប់គាំទ្រ តារាសម្ដែង និងម៉ូដែលវ័យក្មេងរូបនេះ ខ្លះដឹងយ៉ាងច្បាស់ថា ទម្រង់មុខរបស់នាងបានកែ។ អ្នកខ្លះសរសេរសារបែបចំអកថា បើស្រីលិមិនកែសម្ផស្សមិនបានស្អាតដូច្នេះឡើយ។ ការលើកឡើងបែបនេះហើយ ដែលធ្វើឲ្យកញ្ញា អៀ ម៉េងលិ ផ្ទុះកំហឹង ហើយឆ្លើយតបយ៉ាងតក់ក្រហល់ តាមFacebook កាលពីថ្ងៃម្សិលម្ង៉ៃ។

អៀ ម៉េងលិ៖”គិតអីរាល់ថ្ងៃនាងៗ តារាពិភពលោក ធម្មជាតិទាំងអស់មែនទេ? ហើយបើខ្ញុំមិនចេះថែខ្លួនខ្ញុំអាចស្អាតបានទេ? ខ្ញុំទទួលស្គាល់ថាខ្ញុំកែ តែខ្ញុំកែតែច្រមុះ ហើយនឹងមាត់ទេ…អ្នកនិយាយខ្ញុំនឹងខំធ្វើឲ្យបានប៉ុនខ្ញុំទៅណា ជូនពរ“។



កញ្ញា អៀ ម៉េងលិ ប្រើពាក្យសម្ដីធ្ងន់ៗតបទៅនឹងអ្នករិះគន់នាងវិញថា អ្នកខ្លះចូលចិត្តណាស់និយាយជាន់ពន្លិចគ្នាឯង ដល់ពេលសាសន៍គេវិញម្នាក់ៗជ្រួលជ្រើមណាស់ នាងថាមិនខឹង និងមិនអាចបង្ខំឲ្យមនុស្ស១០០នាក់ ពេញចិត្ដនាងទាំង១០០នាក់នោះទេ តែមុននឹងនិយាយ ឬរិះគន់លើគេត្រូវមើលខ្លួនឯងផង៕ ប្រភព៖ សប្បាយ
