ថ្មីៗនេះ Miss Universe Cambodia ២០២០ រ៉េត សារីតា បានបង្ហោះសារចាក់ដោតមួយ នៅទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួននិយាយពីខ្សែជីវិត មនុស្សមានឡើងមានចុះដែលធ្វើឱ្យអ្នក គាំទ្រចាប់អារម្មណ៍ជាខ្លាំង ជាមួយពាក្យពេចន៍ដ៏មុតស្រួចរបស់ស្រីស្អាតរូបនេះ។
ជារឿយៗ សារីតា តែងតែបង្ហោះរូបភាពស្រស់ស្អាតរបស់នាងជាមួយនឹង ពាក្យពេចន៍អង់គ្លេសផ្សេងៗ ទៅតាមរូបភាព ដោយឡែកអ្នកគាំទ្រហាក់ចម្លែកចិត្តបន្តិចដោយសាតែលើកនេះ នាងបានបង្ហោះរូប នាងភ្ជាប់ជាមួយពាក្យពេចន៍ជាភាសាខ្មែរយ៉ាងចាក់ដោតនិយាយអំពី ធម្មជាតិរបស់ជីវិតមនុស្សមាន ឡើង មានចុះ អ្នកណាមិនពេញចិត្តជារឿងរបស់អ្នកនោះ សំខាន់យើងចេះអត់ធ្មត់កុំខ្វល់ និងរីករាយ ជាមួយខ្លួនឯង។

រ៉េត សារីតា បានបង្ហោះបែបនេះ៖” ជីវិតមនុស្សមានចុះ មានឡើង មានឧបសគ្គ មានគេពេញចិត្តនិង មិនពេញចិត្ត។ ខ្ញុំយល់ឃើញថាវាជារឿងធម្មតាក្នុងជីវិត ហេតុនេះហើយរឿងខ្លះដែលមើលទៅគ្មាន ប្រយោជន៍ដល់ខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ទេ រៀនអត់ធ្មត់ធ្វើមិនដឹងមិនឮ មើលរំលងទៅ វាប្រសើរជាង។ មិនប៉ះពាល់ដល់អ្នកដទៃហើយ សប្បាយផ្លូវចិត្តយើងទៀត”។

រម្លឹកផងដែរថារហូតមកទល់ពេលនេះ សារីតា កំពុងស្នាក់នៅបន្តក្នុងប្រទេសសហរដ្ឋអាមេរិក ខណៈ កម្មវិធីប្រកួត Miss Universe 2020 បានបញ្ចេប់ទៅដោយរលូនអស់ជាច្រើនខែមកហើយ ដែលម្ចាស់ ពានឆ្នាំនេះបានទៅលើបវរកញ្ញាចក្រវាល Mexico៕
ប្រភព៖sabay
