សិល្បៈ និង កម្សាន្ត

ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់! កូនស្រីច្បងនាយ ចាបចៀន កំពុងសម្រុកបោះជំហាន តាមលំនាំឪពុក

ស្រីស្អាត ជេន ត្រូវបានមហាជនស្គាល់ថា ជាកូនស្រីបង្កើតរបស់តារាកំប្លែងជើងចាស់នាយ ចាបចៀន ។ ហេតុតែមានឈាមជ័រ ជាអ្នកសិល្បៈស្រាប់ ជេន ក៏មិនទៅណាឆ្ងាយ ពីឪពុកនាងប៉ុន្មានដែរដោយ បច្ចុប្បន្នហាក់ កំពុងសម្រុកបោះជំហានយ៉ាងខ្លាំងលើវិស័យសិល្បៈ។

កូនស្រីច្បង របស់តារាកំប្លែងជើងចាស់រូបនេះ មានសត្ថភាព ទេព្យកោលសល្យមិនធម្មតាប៉ុន្មានទេ ដោយ ចេន បានបង្ហាញខ្លួនជាលើកដំបូង និងមហាជនស្គាល់នាងកាន់ តែច្រើននោះគឺនៅក្នុងវិធី” MY Reaction “ របស់ស្ថានីទូរស័ព្ទ MY TV ដែលនាងក្ដោបក្ដាប់តំណែង ជាពិធីការនីតែម្ដង ដែលទទួល បានការគាំទ្រយ៉ាងខ្លាំង ពីមហាជនគ្រប់ស្រទាប់។

ដោយឡែក ជេន ក៏ជាសិល្បៈការនីមួយរូប ដែលអាចនិយាយភាសាអង់គ្លេស បានយ៉ាងល្អថែមទៀតផង ហើយក្រៅពីអាជីព ជាពិធីការនី ស្រីស្អាតរូបនេះ កំពុងសម្រុកការងារ សិល្បជាច្រើន ក្នុងនោះនាងថត ផ្សាយផលិតផល ជាហូហែរផងដែរ។

រម្លឹងផងដែរថា ជេន គឺជាកូនស្រីច្បង​ តារាកំប្លែង នាយ ចាបចៀន ឆ្នាំនេះនាងមាន អាយុ២០ឆ្នាំហើយ លើសពីនេះ នាងនៅមានបងប្អូនចំនួនពីរនាក់ ផ្សេងទៀត គឺប្អូនប្រុសទី១ មានអាយុ ១៧ឆ្នាំ និងប្អូនស្រីពៅ មានអាយុ៨ឆ្នាំ៕

Most Popular

To Top