ច្រកទ្វារពិសេសដែលយើងឧស្សាហ៍ឃើញ នៅក្នុងរឿងវេទមន្ត អាចជួយឱ្យតួអង្គក្នុងភាពយន្ត ឆ្លងកាត់ពេលវេលា ទៅកាន់ទីកន្លែងជាច្រើន នៅជុំវិញពិភពលោក ឬក្រៅភពថែមទៀត។
នៅពេលនេះ អ្នកអាចឃើញវាដោយផ្ទាល់ ក្នុងពិភពពិតជាក់ស្ដែង កំពុងដាក់ឲ្យប្រើប្រាស់ នៅក្នុង ប្រទេសប៉ូឡូញមានឈ្មោះថា Stargate វាស្រដៀង ទៅនឹងច្រកទ្វារវេទមន្ត អាចឱ្យមនុស្សពិរនាក់ជួបគ្នា ក្នុងរយៈចម្ងាយ ៦០០ គីឡូម៉ែត្រ។
Stargate គឺកងរង្វង់ដ៏ធំមួយ ត្រូវបានដាក់នៅក្នុងទីក្រុងពីរផ្សេងគ្នា គឺ Vilnius និង Lublin នៅប្រទេសប៉ូឡូញ។ ទីក្រុងទាំងពីរនេះ មានចម្ងាយពីគ្នា ៦០៦ គីឡូម៉ែត្រពីគ្នា។
វាជាផ្ទាំងអេក្រង់មួយ ដោយបំពាក់កាមេរ៉ា ដើម្បីថតទិដ្ឋភាពនៅទីក្រុងមួយ ភ្ជាប់នឹងបង្ហាញទៅទីក្រុងមួយទៀត ក្នុងពេលវេលាជាក់ស្ដែង ដើម្បីផ្ដល់អារម្មណ៍ពិសេសមួយ ដល់អ្នកឈរទល់មុខគ្នា ឱ្យដូចជាពួកគេកំពុងឈរនៅមុខ ច្រកពិសេសមួយ នៅក្នុងរឿងប្រឌិតបែបវិទ្យាសាស្ត្រ ដូច្នោះដែរ។
ពិភពលោកកំពុងរងគ្រោះ ព្រោះជំងឺឆ្លងកូវីដ១៩ ត្បិតមនុស្សម្នា មិនអាចជួបនិងទាក់ទង ជាមួយគ្នាដោយផ្ទាល់បាន។ ឧបករណ៍នេះត្រូវបានគេបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាទាំងនោះ គម្រោងមួយនេះត្រូវគេអភិវឌ្ឍន៍ អស់រយៈពេល ៥ឆ្នាំ មកហើយ ដោយវិស្វករនៅមជ្ឈមណ្ឌល LinkMenų fabrikas នៃសាកលវិទ្យាល័យបច្ចេកទេស Vilnius Gediminas៕ ប្រភព៖ សប្បាយ