Maryland ៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការទទួលទានអាហារបួស ឬប៉េស្កាវ៉ារីជួយកាត់បន្ថយហានិភ័យនៃការវិវត្តមេរោគ Covid-19 ធ្ងន់ធ្ងរបើប្រៀបធៀបទៅនឹងមនុស្សដែលទទួលទានសាច់នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
របបអាហារបួសដែលមានមូលដ្ឋានលើរុក្ខជាតិកាត់បន្ថយហានិភ័យពីកម្រិតមធ្យមទៅធ្ងន់ធ្ងរពីមេរោគCovid-19 ឆ្នាំរហូតដល់ ៧៣ ភាគរយហើយរបបអាហារប៉េស្កាវ៉ារីដែលមានមូលដ្ឋានលើត្រីកាត់បន្ថយហានិភ័យបាន ៥៩ ភាគរយ។ ការសិក្សាមុនៗបានបង្ហាញពីការផ្សារភ្ជាប់គ្នារវាងរបបអាហារនិងភាពធ្ងន់ធ្ងរនិងរយៈពេលនៃការឆ្លងមេរោគ Covid-19 ដែលក្រុមនេះចង់ពិនិត្យលម្អិតបន្ថែមទៀត។
ដោយផ្អែកលើការស្ទង់មតិរបស់គ្រូពេទ្យជួរមុខ និងគិលានុបដ្ឋាយិកាចំនួន ២,៨៨៤ នាក់ដែលបានឆ្លងវីរុសនេះនៅចន្លោះខែកក្កដា និងខែកញ្ញាឆ្នាំ ២០២០ ក្រុមមកពីសាលាសុខភាពសាធារណៈ Johns Hopkins Bloomberg នៅ Baltimore រដ្ឋ Maryland បានពិនិត្យទៅលើរបបអាហារ និងភាពធ្ងន់ធ្ងររបស់ Covid-19 ។
ការស្ទង់មតិនេះបានសួរអំពីរបបអាហារប្រវត្តិសាស្រ្តវេជ្ជសាស្រ្ត និងករណីនៃ Covid-19 បង្ហាញពីទំនាក់ទំនងគួរឲ្យកត់សម្គាល់រវាងការចៀសវាងសាច់ និងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមធ្ងន់ធ្ងរ។ ដូចដែលវាជាការសិក្សាអង្កេតរាយការណ៍ដោយខ្លួនឯងពួកគេមិនអាចនិយាយថា ហេតុអ្វីបានជាបញ្ហានេះកើតឡើងនោះទេ ប៉ុន្តែគេសង្ស័យថា វាអាចបណ្តាលមកពីការកើនឡើងនូវវីតាមីនសារធាតុចិញ្ចឹម និងសារធាតុរ៉ែនៅក្នុងរបបអាហាររុក្ខជាតិដែលមានសារសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំមានសុខភាពល្អ។
អ្នកស្ម័គ្រចិត្តចូលរួមនៅក្នុងការស្ទង់មតិនេះប្រឈមនឹងការប៉ះពាល់យ៉ាងខ្លាំងចំពោះវីរុស SARS-CO-v2 ជាវីរុសដែលទទួលខុសត្រូវចំពោះការឆ្លងវីរុស Covid-19 ទូទាំងប្រទេស។ ពួកគេបានធ្វើការនៅប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ អង់គ្លេស និងសហរដ្ឋអាមេរិកកាលពីរដូវក្តៅមុនហើយពួកគេទាំងអស់ជាផ្នែកនៃបណ្តាញស្រាវជ្រាវទីផ្សារសុខភាព Globus ៕ ដោយ៖លី ភីលីព