ភ្នំពេញ ៖ អស់រយៈពេលប្រមាណ ជាង ១០ឆ្នាំមកហើយ ដែលតារាសម្ដែង រូបសង្ហារ លី ឡានី បានបាត់មុខពីពិភពសិល្បៈ ។ ស្រាប់តែកាលពីពេលថ្មីៗនេះ លោកក៏បានធ្វើ ឱ្យទស្សនិកជន ភ្ញាក់ផ្អើលជាថ្មី តាមរយៈសារព័ត៌មាន ក្នុងស្រុកជាច្រើន ដែលបានចុះផ្សាយបង្ហាញពីជីវិតគ្រួសារ ដ៏មានសុភមង្គលបំផុត របស់លោក ។



ត្បិតតែតួឯកប្រុស ដែលល្បីល្បាញនៅក្នុងរឿងភាគ «ងារជាប្រពន្ធ» កាលពីជាង ១០ឆ្នាំមុន នេះ មិនដែលបង្ហាញខ្លួន នៅក្នុងសង្គមសិល្បៈក៏ពិតមែន ប៉ុន្តែជារឿយៗ លោកក៏បានបង្ហោះរូបថតបង្ហាញពីសកម្មភាពផ្សេងៗដូចជាគ្រួសារ និងការងារជាដើម ។ ហើយថ្មីៗនេះដែរ ក៏ឃើញ ឡានី បង្ហោះរូបផ្សព្វផ្សាយ ឱ្យផលិតមួយ តែគេមិនដឹងថា ផលិតផលនោះគឺជាជំនួញផ្ទាល់ខ្លួន របស់លោក ឬមួយយ៉ាងណានោះទេ ។



ក្រឡេកទៅមើលជីវិតក្រៅសិល្បៈ របស់លោក លី ឡានី តាមរយៈការបង្ហាញនៅលើបណ្ដាញសង្គម បានកត់សម្គាល់ឃើញដែរថា លោក កំពុងរស់នៅប្រកប ដោយសុភមង្គមជាមួយប្រពន្ធ និងកូន របស់លោក ក្រោមដបូលផ្ទះវីឡា ដ៏ស្កឹមស្កៃ ខណៈដែល លី ឡានី ផ្ទាល់ក៏កំពុងមានការងារ ជាមន្ត្រីរាជការកង រាជអាវុធហត្ថផងដែរ ។

គួររំឮកដែរថា កេរ្តិ៍ ឈ្មោះ របស់ តារា សម្តែង លី ឡានី ចាប់ ផ្តើ ម មាន ការ ចាប់ អារម្ម ណ៍ ពី មហា ជន នៅ ពេល លោក សម្តែង ជាតួអង្គឯកក្នុងរឿង “ងារជា ប្រពន្ធ “ ជាមួយតួឯកស្រី គឺកញ្ញា សាន្ត សុម៉ាលី ។

បន្ទាប់មកតារា សម្តែង រូប ស្រស់ សង្ហា ខ្មែរ -ឥ ស្លាម រូបនេះ ក៏ឃ្លាតឆ្ងាយពីការងារសិល្បៈមួយរយៈធំ រហូតដល់ ថ្ងៃ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៦ លោក លី ឡានី ក៏បានចូលរោងការជាមួយភរិយារបស់លោក ដែលជាជនជាតិខ្មែរ-ឥស្លាម ដូចគ្នា ៕
ដោយ៖ ម៉ានី


