ភ្នំពេញ៖ អ្នកនាង កែវ ចាន់និមល កាលពីពេលថ្មីៗ បានធ្វើដំណើររួមជាមួយគ្រួសារ ធ្វើដំណើរកម្សាន្តរយៈពេលវែង ទៅកាន់សហរដ្ឋមេរិក ។ ការធ្វើដំណលរនេះផងដែរ ក៏ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន អ្នកនិយមលេង បណ្ដាញសង្គមហ្វេសប៊ុក ព្រោះថា ពេលនេះគឺស្ថិតក្នុងអំឡុងរាតត្បាត ដោយសារជំងឺកូវីដ១៩ ហើយណាមួយគ្រួសារ ពិធីការិនីល្បីឈ្មោះរូបនេះ ក៏ទើបតែជាសះស្បើយពីជំងឺកូវីដ១៩ ផងដែរ ។

តាមពិតទៅដំណើរ ទៅកាន់សហរដ្ឋមេរិក នេះផងដែរ គឺអ្នកនាង កែវ ចាន់និមល និងស្វាមី បានជ្រើសចំថ្ងៃខួបកំណើត របស់នាងតែម្ដង ពោលគឺថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ។
យ៉ាងណាមិញ បន្ទាប់ធ្វើដំណើរអស់រយៈពេល ជាច្រើនម៉ោង ពេលនេះអ្នកនាង កែវ ចាន់និមល ព្រមទាំងស្វាមី និងកូនស្រីសំណព្វចិត្ត បានធ្វើដំណើរដល់ទឹកដី សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាពបំផុត ហើយដើម្បីកំឱ្យទស្សនិកជន អ្នកគាំទ្រមានការបារម្ភ នាងក៏បានបង្ហោះរូប ថតជុំគ្រួសារប៉ុន្មានសន្លឹក ដាក់នៅលើគណនី Instsgram របស់នាងផងដែរ ។


សូមបញ្ជាក់ សម្រាប់ដំណើរកម្សាន្តលើកនេះ អ្នកនាង កែវ ចាន់និមល មិនបានបញ្ជាក់ ពីពេលវេលាត្រឡប់មកវិញ ពេលណាឡើយ ហើយសូម្បីតែការធ្វើដំណើររបស់នាង ក៏មិនបានប្រាប់ដំណឹងជាមុនដែរ ។ ផ្ទុយទៅវិញដំណឹងនេះ គឺបានដឹងតែតាមរយៈ ពិធីការរិនីរួមទ្រនំ អ្នកនាង ប៉ែន ស្រីពេជ្រ ប៉ុណ្ណោះ ដោយនាងបានប្រកាស នៅលើគណនីហ្វេសប៊ុក របស់នាងថា អ្នកនាង កែវ ចាន់និមល ព្រមទាំងស្វាមី និង កូន បានធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ។

គួរឱ្យដឹងថា នេះមិនមែនជាលើកទីមួយឡើយ ដែលពិធីការនីរាងតូចច្រឡឹង របស់ស្ថានីយទូរទស្សន៍ហង្សមាស ខាងលើ ធ្វើដំណើរទាំងគ្រួសារ ទៅកាន់សហរដ្ឋមេរិក ហើយចំពោះការធ្វើដំណើរ ទៅមកជាញឹកញាប់ដូច្នេះ ក៏ព្រោះតែនាង មានសាច់ញាតិ បងប្អូនច្រើនដែររស់នៅទីនោះ ៕ ដោយ៖ ម៉ានី


