មួយរយៈចុងក្រោយនេះ ទស្សនិកជន អ្នកគាំទ្រ បានសង្កេតឃើញថា តារាចម្រៀងស្រីលេចធ្លោ ក្នុងផលិតកម្មសាន់ វីរៈនិច្ច កាន់តែសិចស៊ី និងស្រស់ស្អាត ជាមុន ខណៈដែលជីវភាពរបស់នាង ក៏កាន់តែរីកចម្រើនខ្លាំង គួឱ្យកត់សម្គាល់ ។



ជារឿយៗ ម្ចាស់បទ «មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា» ខាលើនេះ បានបង្ហោះរូបថតបង្ហាញ ពីការតុបតែងខ្លួនបែបសីវិល័យ សិចស៊ីៗ ហើយបូករួមជាមួយរាងតូចស្រឡូន សាច់សខ្ចីដូចសំឡីផងនោះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ស្ញើចសរសើរពីសម្រស់របស់នាង មិនដាច់ពីមាត់ឡើយ ។



ទាក់ទងជាមួយគ្នានេះដែរ បច្ចុប្បន្នគេដឹងថា វីវៈនិច្ច កំពុងមានជំនួញបើកហាងសម្លៀកធំមួយ ក្នុងរាជធានីភ្នំពេញ និងមានរថយន្តស៊េរីទំនើប ម៉ាក mercedes-benz តម្លៃជាច្រើនម៉ឺនដុល្លារជិះធ្វើដំណើរទៅ មក ថែមទៀតផង ។



យ៉ាងណាមិញ ចំពោះទំហំទ្រព្យ សម្បត្តិ ទាំងអស់របស់ វីរៈនិច្ច ត្រូវបានក្លាយជាចម្ងល់របស់ទស្សនិកជន ដោយចោទសួរថា តើភាពមានបាន របស់តារាមច្រៀង វ័យក្មេងខ្ចី ដែលមានដើមកំណើត នៅខេត្តកំពង់ចាមរូបនេះ ជាកម្លាំងញើសឈាម របស់នាងសុទ្ធសាធ ឬបានជំនួញពី ខាងក្រុមគ្រួសារ ឪពុកម្ដាយ ឬក៏ទទួលបានការផ្គត់ផ្គង់ពីសំណាក់បុរស អ្នកមានទ្រព្យធនធាន ស្ដុកស្ដម្ភណាម្នាក់? ហើយចំពោះចម្ងល់នេះ Lookingtoday នឹងព្យាយាមទាក់ទងទៅកាន់ វីរៈនិច្ច ផ្ទាល់ ដើម្បីស្រាយបំភ្លឺ ។


គួរឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងស្រី រូបស្រស់ នៅផលិតកម្ម សាន់ដេ កញ្ញា វីរៈ និច្ច កំពុងតែស្រូបនូវ ប្រជាប្រិយភាព ពីយុវវ័យ តាម រយៈបទចម្រៀង មនោសញ្ចេតនា និង ញាក់ កន្រ្តាក់ អារម្មណ៍ រួមផ្សំ នឹងរូប សម្រស់កាន់តែស្អាត ផូរផង់ ពី ធម្មជាតិ ។ ហើយប្រជាប្រិយភាពរបស់នាង កាន់តែខ្លាំងថែមទៀត ក្រោយពេលចាប់ដៃគូច្រៀងជាមួយនាយ ចឺម ៕
ដោយ៖ ម៉ានី



