មហាជន និងអ្នករួមអាជីពសិល្បៈ ជាច្រើនបានចូលរួមអបអរសាទរយ៉ាងខ្លាំងដល់ពិធីករ រ៉ូលីន ដែលទើប បើកបង្ហាញសម្រេចបាននូវសមិទ្ធផលថ្មី ផ្ទះវីឡា ដ៏ប្រណិតស្រស់ស្អាតមួយកន្លែង។

ក្រោយខិតខំធ្វើការក្នុងវីស័យសិល្បអស់រយៈច្រើនឆ្នាំកន្លង ពេលនេះពិធីករពូកែវោហាស័ព្ទកំប្លុកកំប្លែង រ៉ូលីន សម្រេចបាននូវសមិទ្ធផលផ្ទាល់ខ្លួនហើយ ទើបបង្ហាញឱ្យប្រិយមិត្តបានដឹង នូវផ្ទះវីឡាប្រណិត មួយកន្លែងរបស់ខ្លួន ដែលសាងសង់ជិតរួចរាល់ហើយ។

ដោយឡែកបន្ទាប់ពីបង្ហាញផ្ទះវីឡាធំថ្មី រ៉ូលីន បែរជាបោះពាក្យបែបលេងសើចចង់រកដៃគូអនាគតជា មនុស្សស្រីទៅវិញ ខណៈអ្នកគាំទ្ររាប់លានអ្នកដឹងរួចមកហើយថាលោកជាបុរស តែចិត្តជាមនុស្សស្រី លើសពីនេះជារឿយៗ រ៉ូលីន តែងខ្លួនជាមនុស្សស្រីគ្រប់កម្មវិធីតែម្ដង។

រ៉ូលីន៖”ផ្ទះវីឡាថ្មីជិតរួចរាល់ហើយ នៅឡើយតែកូនក្រមុំខ្ញុំអើយមិនដឹងជានៅទីណាទេ? បងប្អូនទាំង អស់គ្នាជួយស៊ែរទៅក្រែងខ្ញុំបានជួបគូរព្រេងពិតប្រាកដ ដើម្បីសាងអនាគតរួមគ្នាកើតកូនពូនជាចៅរស់ នៅយ៉ាងមានសុភមង្គល”៕ប្រពភ៖sabay
