មិនថាម្ដាយ ប្រពន្ធ បងស្រី ប្អូនស្រី សុទ្ធតែដើរតួសំខាន់ក្នុងជីវិតរបស់បុរសៗ។ បុគ្គលជោគជ័យច្រើននាក់ណាស់ដូចជា Elon Musk ឬ Steve Jobs ជាដើម តែងបង្ហាញប្រាប់ពិភពលោកថាអ្វីដែលនាំឲ្យខ្លួនមានថ្ងៃនេះ សុទ្ធតែកើតចេញពីកម្លាំងចិត្តនារីជាទីស្រឡាញ់របស់ពួកគេ ដែលតែងនៅក្បែរគ្រប់ពេលជាពិសេសនៅពេលមួយដែលពួកគេធ្លាក់ក្នុងស្ថានភាពបាក់ទឹកចិត្តខ្លាំង។ គ្មាននារីទាំងនោះ អ្វីគ្រប់យ៉ាងក៏មិនអាចកើតឡើងបានដែរ។
ពេលនេះ Sabay សូមលើកយកបុគ្គលសំខាន់ៗ និងជោគជ័យលំដាប់ពិភពលោកចំនួន៩រូប តើពួកគេចាត់ទុកនារីទី ១ រូបណាដែលសំខាន់បំផុតក្នុងជីវិតនេះ?
១. Elon Musk តែងដឹងគុណជានិច្ចចំពោះអ្នកម្ដាយ Maye Musk ដែលខំចិញ្ចឹមកូនដល់ទៅ ៣ នាក់តែឯង ហើយបើទោះបីជីវិតត្រូវរងព្យុះភ្លៀងយ៉ាងណា អ្នកម្ដាយរូបនេះតែងតែធ្វើយ៉ាងណា តម្រង់ទិសដៅកូនឲ្យមានអនាគតល្អទាំងអស់គ្នា។

២. Steve Jobs តែងផ្ដល់ក្ដីស្រឡាញ់ធំបំផុតចំពោះភរិយា Laurene Powell Jobs រហូតដល់ថ្ងៃលលោកលាចាកលោក
៣. នារីទី ១ដែល Mark Zuckerberg លើកជានារីអស្ចារ្យគឺអ្នកម្ដាយ Karen Kempner ដែលជាគន្លឹះនាំលោកទៅរកភាពជោគជ័យ និងស្គាល់អ្វីដែលជាខ្លួនឯង

៤. នារីអស្ចារ្យរបស់ Christiano Ronaldo គឺអ្នកម្ដាយ Maria Dolores dos Santos Aveiro ព្រោះមិនថាស្ថិតក្នុងកាលៈទេសៈលំបាក ការងាររវល់ ឬជីវភាពតោកយ៉ាកយ៉ាងណា អ្នកស្រីតែងរង់ចាំគាំទ្រកូនគ្រប់ពេលទាំងអស់

៥. Arnold Schwarzenegger និងអតីតភរិយា Maria Shriver (បើទោះលែងលះគ្នាក៏ដោយ ប៉ុន្តែពួកគេនៅតែបន្តរាប់អានគ្នាជាមិត្តល្អជានិច្ច)

៦. Keanu Reeves និងអ្នកម្ដាយ Patricia Taylor ដែលជាអ្នកតែងលើកទឹកចិត្តកូនម្នាក់នេះជាប់

៧. Robert និងភរិយា Susan Downey អ្នកដែលអាចកែប្រែ Robert មកជាមនុស្សថ្មី គេចចេញពីផ្លូវមិនល្អ រហូតដល់លោកអាចសាងឈ្មោះក្រអូបឈ្ងុយពេញពិភពលោកដូចពេលនេះ នេះក៏ព្រោះមាននារីល្អម្នាក់ចាំលើកទឹកចិត្តរហូតបែបនេះ។

៨. Leonardo DiCaprio តារាប្រុសដែលតែងលើកអ្នកម្ដាយ Irmelin Indenbirken ថាជាកម្លាំងធំជន្ទល់ដ៏រឹងមាំបំផុតក្នុងជីវិតលោក ហើយគ្រប់យ៉ាងដែលមានបានដូចពេលនេះ ក៏ដោយសារមានម្ដាយនៅពីក្រោយនេះហើយ។

៩. Jeff Bezos និងអ្នកម្ដាយ Jacklyn Bezos ដែលខំចិញ្ចឹមបីបាច់កូនតាំងពីនៅកម្សត់កម្រ ហើយបីបាច់ថែរក្សាកូនបានល្អបំផុត។ ឈានដល់ពេលនេះ Jeff ថាដល់ពេលលោក មើលថែម្ដាយដូចម្ចាស់ក្សត្រីវិញម្ដងហើយ៕

ប្រភព៖ sabay
