មហាជន ជាពិសេសអ្នកគាំទ្រឃើញហើយច្រណែនមិនស្ទើរទេ បន្ទាប់ពីតារាចម្រៀង Original Song ចិត្ត កញ្ចានា បង្ហោះរូបភាពដំណើរកំសាន្ដលើទឹកដីអង្គរជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែមបេះមិនចេញ។

ថ្មីៗនេះ Instagram ផ្លូវការរបស់តារាចម្រៀងម្ចាស់បទ”ឈឺ” បានបង្ហោះរូបភាពយ៉ាងត្រជាក់ភ្នែកលើ ទឹកដីអង្គរនាខេត្ត សៀមរាប ធ្វើឱ្យអ្នកលាន់មាត់សរសើរគ្រប់គ្នា។ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ នឹងលើសជាតិស្ករជាងនេះទៅទៀតនោះគឺ ដំណើរកម្សាន្ដលើកនេះ កញ្ចានា មិនត្រឹមតែទៅជាមួយមិត្ត នោះទេ ពោលគឺវត្តមានគូស្នេហ៍ បណ្ដូលចិត្តក៏ទៅជាមួយផងដែរ ហើយអ្នកទាំងពីរថែមទាំងបញ្ចេញ រូបភាពគៀកកើយស្អិតរមួតថែមទៀតផង។

រម្លឹកផងដែរថានេះមិនមែនជាដំណើរកម្សាន្ដលើកទី១ទេសម្រាប់ស្នេហា១គូនេះ ពោលកន្លងមក កញ្ចានា ក៏ធ្លាប់បានបង្ហោះរូបដំណើរកម្សាន្ដជាមួយសំណព្វចិត្តបង្ហាញភាពល្អុកល្អឺនជាហូរហែ ផងដែរ៕ មើលរូបខាងក្រោម៖





ប្រភព៖ សប្បាយ
