ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង គង់ ម៉ូនីកា ក្រោយពីបានសម្ដែង MV បទចម្រៀង “ជូនអូនឡើងលើផ្លូវហាយវ៉េ” របស់តារាមច្រៀង លោក ខេម រួចមក វត្តមានរបស់នាង ក៏ហាក់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែជារឿយៗនាង ក៏បង្ហោះរូបថតស្អាតៗ និងសិចស៊ី តាមរយៈបណ្ដាញសង្គមដូចជា Facebook និង Instagram ជាដើម ។
តួយ៉ាងថ្មីៗនេះ តារាសម្ដែងស្រីរាងស្រឡូន និយមស្លៀកពាក់សិចស៊ី ចំហដើមទ្រូងរូបនេះ បានធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកគាំទ្របុរសៗ ដកក ចំហមាត់ ដោយសារតែរូបថតពីរសន្លឹករបស់នាង ដែលទើបបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
រូបថតពីរសន្លឹកនោះ បង្ហាញឱ្យឃើញតារាស្រី គង់ ម៉ូនីកា ស្លៀកឈុត ប៊ិគីនីដ៏ស្រស់ស្អាត និងសិចស៊ី បំផុត ប្រៀបបានដូចជាតារាម៉ូឌែល ថៃ កូរ៉េ យ៉ាងដូច្នេះដែរ ។
គួរឱ្យដឹងថា តារាស្រី គង់ មូនីកា ចាប់ផ្ដើមមានឈ្មោះបោះសំឡេង ក្រោយសំដែង MV បទចម្រៀង “រាំគ្រលែងចង្កេះ” របស់តារាចម្រៀង Tempo ។ ហើយតាមរយៈបទចម្រៀងនេះដែរ ទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឹដោយសារ ម៉ូនីកា ហ៊ានស្លៀកឈុតប៊ីនី បង្ហាញដើមទ្រូងមូលក្លុំ និងជើងដ៏ស្រឡូនទាំងគូរបស់នាង ។
ក្រោយមក តារាស្រីស្រករក្រោយរូបនេះ បានសាងស្នាដៃធំមួយទៀត តាមរយៈការសម្ដែង MV បទចម្រៀង “ជូនអូនឡើងលើផ្លូវហាយវ៉េ” ដែលជា MV ចំណាយដើមទុនច្រើនបំផុតរបស់ផលិតកម្ម កាឡាក់ស៊ីណា វ៉ាត្រា ។
សូមបញ្ជាក់ថា ចំពោះរូបថតពីរសន្លឹក របស់ស្រីស្អាត គង់ ម៉ូនីកា កំពុងក្លាយជាទីចំណាប់អារម្មណ៍របស់ Fan បុរសៗ ដោយមានការចុច Like និង បេះដូង យ៉ាងច្រើន ។ដោយ៖ ម៉ានី




