សិល្បៈ និង កម្សាន្ត

ពិធីការិនីរូបស្រស់ កែវ សីហា កំពុងមានសុភមង្គលខ្លាំង ជាមួយប្ដីវេជ្ជបណ្ឌិត

ភ្នំពេញ ៖ ពិធីការិនីរូបស្រស់ អ្នកនាង កែវ សីហា ត្បិតតែបានរៀបការ ជាមួយស្វាមី ដែលជាវេជ្ជបណ្ឌិត យ៉ាងណាក៏ដោយ ក៏នាងនៅតែមិនទាន់អាចដកខ្លួន ចេញពីការងារសិល្បៈបានដែរ ហើយបច្ចុប្បន្ននេះ បន្ទាប់ពីចាញចេញពីស្ថានីយ៍ ទូរទស្សន៍អាស៊ីអាគ្នេយ៍ នាងក៏បានផ្ញើខ្លួនក្រោមទ្រនំ ស្ថានីយ៍ទូរទស្សន៍ PNN វិញម្ដង ព្រមទាំងចាប់ដៃគូជាមួយ លោក ប៉ែន ចំរុង ដដែល ។

បើក្រឡេកទៅមើលជីវភាព របស់ពិធីការិនីសម្ដី ចាក់ទឹកមិនលេចរូបនេះវិញ បច្ចុប្បន្នក្រៅពីមានផ្ទះធំស្កឹមស្កៃ រស់នៅហើយនោះ នាងក៏មានរថយន្តទំនើប ជិះដួរស៊េរីឆ្លាស់គ្នាផងដែរ ហើយអ្វីដែលពិសេសបំផុតនោះ គឺនាងកំពុងទទួលបានការ ស្រឡាញ់ថ្នាក់ថ្នម យ៉ាងខ្លាំងពីសំណាក់ប្ដីរបស់នាង ដែលនេះគឺជាក្ដីប្រាថ្នា របស់នារីគ្រប់រូប ។

តួយ៉ាងថ្មីៗនេះ អ្នកនាង កែវ សីហា បានបង្ហោះសារដ៏រីករាយ បន្ទាប់ទទួលបានកាដូរថយន្តទំនើប បន្ថែមមួយគ្រឿងទៀត ម៉ាក MG ។ ហើយជាមួយគ្នានេះ ក៏មានមិភក្ដិ និងអ្នកគាំទ្រ ជាច្រើនបានបង្ហាញអារម្មណ៍រំភើប រីករាយជំនួសនាង ។

គួរឱ្យដឹងផងដែរថា អ្នកនាង កែវ សីហា បានចូលរោងការជាមួយប្ដីរបស់នាង ដែលជាវេជ្ជបណ្ឌិត កាលពីចុងឆ្នាំ ២០២០ ក្រោយពីភ្ជាប់ពាក្យរយៈពេល ៣ឆ្នាំ ។

បើតាមអ្នកនាង កែវ សីហា ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា រូបនាង និងស្វាមី បានស្រលាញ់គ្នា រយៈពេល ៩ឆ្នាំ មកហើយ តាមរយៈ ការណែនាំពី ចាស់ទុំ ទាំងសងខាង ខណៈដែលរូបនាង និងស្វាមី ដែលក៏ពេញចិត្តគ្នា ទាំងសងខាងផង ដែរ ។ កែវ សីហា បើទោះបីជារៀបការ សាងគ្រួសារ រួច ក៏ ដោយនាងមិន បញ្ចប់អាជីពសិល្បៈឡើយ ពោល គឺ នៅតែបន្ត ចំណែមឯ ស្វាមី របស់នាង ក៏មិន បានហាមឃាត់ ដែរ ។

បច្ចុប្បន្ននេះ គេដឹងថា ស្វាមីរបស់ពិធីការិនី និងតារាម៉ូឌែល ខាងលើ កំពុងទទួលបានជោគជ័យ នៅក្នុងអាជីពជាគ្រូពេទ្យ ដោយបានបើកគ្លីនិក ដ៏ធំមួយផ្ទាល់ខ្លួនទៀតផង ៕

ដោយ៖ ម៉ានី

Most Popular

To Top