សិល្បៈ និង កម្សាន្ត

រូបថត​ ៣ សន្លឹកនេះ រ៉ាប៊ី ធ្វើឱ្យអ្នកគាំទ្របុរសៗ​ លង់ស្នេហ៍​ មិនតិចនាក់ឡើយ

ភ្នំពេញ៖ កញ្ញា រ៉ាប៊ី ត្រូវបានទស្សនិកជន​ ភាគច្រើនទទួលស្គាល់ថា ជាតារាចម្រៀងស្រីមួយដួងដែល ស្ថិតក្នុងចំណោមតារាចម្រៀង ដ៏មានប្រជាប្រិយភាពក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយពីនាងបានផ្ទុះបទចម្រៀងជាច្រើនបទ នៅក្នុងផលិតកម្មថោនភាពយន្ត ។

ក្រៅពីមានទឹកដមសំឡេងពីរោះហើយនោះ រ៉ាបី ក៏ជាតារាចម្រៀងស្រី ដែលមានរូបសម្បត្តិស្រស់ស្អាតខ្លាំង ជាពិសេសគឺមានរាងស្រឡូនស្អាត សាច់សខ្ចី មិនចេញតារាបរទេសប៉ុន្មានឡើយ ហើយនាងក៏មាន ទេពកោសល្យខ្ពស់ជាមួយក្បាច់រាំផងដែរ ។

ជាមួយគ្នានេះ ម្ចាស់បទ “មានស្រែ” ខាងលើ ក៏ប៉ិនប្រសព្វក្នុងការតុបតែងខ្លួនបែបសិចស៊ី ស៊ីវិល័យ តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះ នាងបានបង្ហាញខ្លួនជាមួយសម្លៀក បំពាក់លម្ហែកាយនៅសមុទ្រ យ៉ាងសិចស៊ី ធ្វើឱ្យអ្នកគាំទ្រជាច្រើន ស្ញើចសរសើរមិនដាច់ពីមាត់ ឡើយ ។

ជាការពិតណាស់ ស្រីស្រស់សោភាជាអតីតពិធីការិនីវិទ្យុ រូបនេះ តែងតែធ្វើឱ្យអ្នកគាំទ្ររបស់នាង ឈ្លកវង្វេងជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់នាង មិនថាទាំងនៅលើឆាកទូរទស្សន៍ ឬនៅលើបណ្ដាញសង្គមឡើយ ហើយទាក់ទងជាមួយសម្រស់នេះផងដែរ រ៉ាប៊ី ធ្លាប់បានប្រាប់ថា មិនមានការវះកាត់កែកុនអ្វីទាំងអស់ ពោលគឺសម្រស់ពីធម្មជាតិតែម្ដង ។ ហើយម្យ៉ាងវិញទៀត នាងទទួលស្គាល់ខ្លួនឯងថា កាលនៅរៀននៅវិទ្យាស្ថានវ៉ាន់ដា នាងក៏ជាស្រីស្អាតប្រចាំសាលាម្នាក់និងគេដែរ ។

គួរឱ្យដឹងដែរថា ផាន វីរ៉ាទី ហៅរ៉ាប៊ី ជាអតីតពិធីការិនីទូរទស្សន៍ហង្សមាស ដែលបានលោតចូលផលិតកម្មថោន ហើយមានរាសីឡើងខ្ពស់ តាមរយៈបទចម្រៀងផ្ទុះអំឡុងពេលចូលឆ្នាំខ្មែរ គឺបទ “មាន់ស្រែ” នាំឱ្យទីផ្សារចម្រៀងនាងហក់លោតឡើង​ ស្ថិតក្នុងតំណែងលេខ១ នៅថោន នាពេលបច្ចុប្បន្ន ៕ ដោយ៖ ម៉ានី

Most Popular

To Top