កុមារី ជូលី ដែលបានទាក់យកការ ចាប់អារម្មណ៍តាមរយៈភាពយន្តជាច្រើនទាំងខ្នាតធំ និងវីដេអូភាគទូរទស្សន៍ ពិសេសក្នុងរឿង គឺរឿង “ពស់កេងកង” ជាពិសេស “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ” ជាដើម នោះ ពេលនេះបានវិវត្តវ័យកាន់តែ ជិតពេញរូបពេញរាង ឯសម្រស់ទៀតសោតក៏ រឹតតែស្អាតមើលសឹងមិនស្គាល់ ។
ជូលី ប្អូនស្រី ជា វណ្ណពុទ្ធាលី ហៅ ជូលី បានសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈ តាំងពីនាងទើបមានអាយុ ៧-៨ឆ្នាំ ។ ប៉ុន្តែប្រិយមិត្តបានស្គាល់នាងច្រើន អំឡុងពេលនាងមានវ័យ ១០ឆ្នាំ ជាពេលដែលនាងបានចូលរួម សម្ដែងក្នុងរឿងជាច្រើន ។
មកដល់បច្ចុប្បន្ន ជូលី បានចម្រើនវ័យមកដល់ ១៤ឆ្នាំហើយ ស្របពេលដែលរូបរាងនាង ក៏ប្រែប្រួលស្ទើរពេញវ័យទៅហើយ។ គេឃើញ នាងរមែងបង្ហោះរូបភាពលេងកម្សាន្តនៅទីកន្លែងនានារឿយៗ ហើយក៏ពេលដែល ប្រិយមិត្តមួយចំនួនបានលាន់មាត់ដែរ ។ ពួកគេលើកឡើងថា ខានឃើញការសម្ដែងមួយរយៈសោះ នាងក៏ធំជិតពេញក្រមុំទៅហើយ ។
សំខាន់ជាងនេះ ជូលី ឥឡូវរឹតតែស្អាត និងមើលមិនចង់ស្គាល់តែម្ដង។ តោះ…គយគន់សម្រស់ ជូលី ជិតពេញក្រមុំទាំងអស់គ្នា៖



