ភ្នំពេញ៖ តារាចម្រៀង កែវ វាសនា ត្បិតតែការងារសិល្បៈ ហាក់ដូចជាស្ងប់ស្ងាត់ អស់មួយរយៈធំ ក៏ពិតមែន ប៉ុន្តែសម្រាប់មុខជំនួញរបស់លោក ជាមួយភរិយា កំពុងដំណើរការយ៉ាងរលូន និងមមារញឹកខ្លាំង ។


គួរឱ្យដឹងថា តារាចម្រៀង កែវ វាសនា រួមជាមួយភរិយា កំពុងជោគជ័យនៅក្នុងមុខជំនួញលើផលិតផល សម្អាង ដែលបង្កើតស្លាកយីហោ ដោយខ្លួនឯងផ្ទាល់ ។ ហើយបច្ចុប្បន្ននេះ ទស្សនិកជនដឹងយ៉ាងច្បាស់ថា ជីវភាពរបស់ពួកគេ ហក់ឡើងខ្លាំង ក្រៅពីរស់នៅក្រោមដំបូលផ្ទះវីឡា ដ៏ស្ដឹមស្កែ ក៏មានរថយន្តទំនើបៗ ជិះប្ដូរស៊េរី ឆ្លាស់គ្នា ផងដែរ ។
ជាមួយគ្នានេះ បើងាកទៅមើល សម្រស់របស់អ្នកនាង លឹម សុគន្ធារី ដែលជាភរិយាបណ្ដូលចិត្តរបស់ម្ចាស់បទ “ផ្ញើសង្សារផង” រូបនេះវិញ ឃើញថា ត្បិតតែរៀបការ មានបុត្រា បុត្រី ពីរនាក់ហើយ យ៉ាងណាក្ដី ប៉ុន្តែសម្រាប់របស់នាង កាន់តែស្រស់ស្អាតទ្វេរដង ស័ក្ដិសមជាថៅកែស្រី ផលិតផលគ្រឿងសម្អាងខ្លាំងណាស់ ។


សូមរំឮកផងដែរដែរថា កែវ វាសនា និងអ្នកនាង លឹម សុគន្ធារី បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា កាលពីកំលុងខែ ឧសភា ឆ្នាំ ២០១៦ នៅស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ហើយមកដល់បច្ចុប្បន្ននេះ ពួកគេទទួលបានចំណងដៃកូន ពីរនាក់ ដ៏គួរឱ្យស្រឡាញ់ គឺប្រុសម្នាក់ និងស្រីម្នាក់ ។


ពិធីរៀបអាពាហ៍ពិពាហ៍របស់ តារាចម្រៀងប្រុសជួរមុខ ក្នុងផលិតកម្មសាន់ដេរូបនេះ ហាក់មិនមានមិត្តរួមសិល្បៈចូលរួមច្រើនឡើយ ហើយក៏មិនសូវល្បី ដូចពិធីរៀបអាពាហ៍ពិពាហ៍ របស់អ្នកសិល្បៈដទៃនោះទេ ៕



ដោយ៖ ម៉ានី
