សិល្បៈ និង កម្សាន្ត

នាងStephy Tang និងមិត្តប្រុស Prince Chiu ប្រកាសចែកផ្លូវ ក្រោយនៅឆ្ងាយគ្នា ជាង៣ឆ្នាំ

ហុងកុង ៖ បន្ទាប់ពីរស់នៅឆ្ងាយពីគ្នា អស់ពេលជិត៣ឆ្នាំ ព្រោះការរីករាលដាល នៃជម្ងឺCovid19 តារាសម្តែងហុងកុង នាង Stephy Tang បានបង្ហោះរូបថត ព្រះអាទិត្យលិច១ សន្លឹក ក្នុងបណ្តាញសង្គមព្រម ទាំងប្រកាសថា នាងបានបញ្ចប់ទំនាក់ទំនងស្នេហា ជាមួយគូស្នេហ៍ Prince Chiu ហើយ ។

ដូចពាក្យស្លោកពោលថា ឃ្លាតកាយណាយចិត្ត តារាសម្តែងវ័យ ៣៨ឆ្នាំនាង Stephy Tang និងមិត្តប្រុសតារាសម្តែងរួប សង្ហារ Prince Chiuបាន ប្រកាសជាផ្លូវការណ៍ ក្នុងបណ្តាញសង្គម កាលពីថ្ងៃទី៣០ ខែមិថុនា ម្សិលមិញនេះថាអ្នកទាំងពីរបានបែកគ្នាហើយក្រោយរស់នៅឆ្ងាយគ្នាអស់ពេលជិតឆ្នាំ។ ក្នុងសារដែលបង្ហោះ នោះតារាទាំងពីរ បានបញ្ជាក់រៀងៗខ្លួនថា នេះជាការសម្រេចចិត្តទ្វេរភាគី ហើយពួកគេរីករាយនិងការ សម្រេចចិត្ត នេះព្រមទាំងបន្តរាប់អានគ្នា ជាមិត្តល្អ និងបន្តចងចាំនូវអនុស្សាវរីយ៍ ដែលធ្លាប់សាងជាមួយគ្នា ។ ក្រោយឃើញការបង្ហោះប្រហាក់ ប្រហែលគ្នាខាងលើនេះ អ្នកគាំទ្រជាច្រើន បានសម្តែងអារម្មណ៍ សោកស្តាយចំពោះអ្នកទាំងពីរ ខណ:អ្នកខ្លះលើកឡើងថា ពួកគេបែកគ្នាដោយសន្តិភាព គ្មានអ្នកណាឈឺ ចាប់ឡើយ ។

Stephy Tang និង Prince Chiu វ័យ៣២ឆ្នាំ បានផ្តើមទាក់ទងគ្នា កាលពីឆ្នាំ២០១៨ ប៉ុន្តែតាំង ពីប្រកាស អោយគេដឹង រួចមកអ្នកទាំងពីមិន ដែលបានជួបស្និទស្នាលគ្នា ដូចគូស្នេហ៍ដទៃឡើយ ព្រោះតែការរីករាលដាល នៃជម្ងឺ Covid19 ហើយអ្នកតំណាង របស់ Stephy បានចេញមុខការពារនាងដែរថា នេះជាការព្រមព្រៀង របស់អ្នកទាំងពីរពិតប្រាកដណាស់ ៕ប្រែសំរួលដោយ៖ ទួច សុខលីដា

Most Popular

To Top