សិល្បៈ និង កម្សាន្ត

ត្រចៀកកាំ និង Huang Xiaoming ប៉ះគ្នា ក្នុងភាពយន្តថ្មី The Good Wife

ចិន ៖ តារាសម្តែងដ៏ល្បីល្បាញ Zhao Wei ដែលគ្រប់គ្នាស្គាល់ថា ត្រចៀកកាំនោះកំពុងត្រៀម បង្ហាញខ្លួន ក្នុងខ្សែភាពយន្តថ្មី The Good Wife ហើយអ្វីដែលកាន់តែពិសេសនោះគឺ នាងចាប់គូជាមួយតារា សម្តែងរូបសង្ហារ Huang Xiaoming ។

បើតាមសារព័ត៌មាន Jaynestar បានអោយដឹង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២១ នេះថា ក្នុងខ្សែភាពយន្តថ្មី The Good Wifeនេះតា រាសម្តែងវ័យ៤៥ឆ្នាំ Zhao Wei បានដើរតួជាស្ត្រីមេផ្ទះ ដ៏សាមញ្ញម្នាក់ឈ្មោះGu Nian ដែលត្រូវបង្ខំចិត្តត្រឡប់ មកធ្វើការ រកប្រាក់ចិញ្ចឹមគ្រួសារវិញ ក្រោយប្តី របស់នាង ឈ្មោះSong Jia Chen សម្តែងដោយលោក Feihong Yu ជាប់ពន្ធនាគារ ព្រោះប្រព្រិត្តអំពើខុសច្បាប់ ហើយនាង បានត្រឡប់ មកធ្វើការវិញ ជាមួយមិត្តចាស់ ឈ្មោះFeng Sheng ដែលសម្តែង ដោយលោក Huang Xiaoming ។ អំឡុងពេលធ្វើការប្រឡូកក្នុងសង្គម Gu Nian បានដោះស្រាយរាល់បញ្ហាប្រឈម បានដោយភាពរឹងម៉ាំ ។

ភាពយន្ត The Good Wife ដែលដឹកនាំដោយលោក Sun Hao នឹងចាប់ផ្តើមថត នៅខែកក្កដានេះ ហើយគ្រប់គ្នា ជឿថា Zhao Wei និងទទួលជោគជ័យម្តងទៀត បន្ទាប់ពីភាពយន្ត As long as together ដែលជោគជ័យខ្លាំង កាលពីដើមឆ្នាំនេះ ។ប្រែសម្រួលដោយ៖ ទូច សុខលីដា

Most Popular

To Top