ភ្នំពេញ ៖ តារាសម្តែងរូបសង្ហារ ដែលកំពុងលេចធ្លោខ្លាំង ក្នុងវិស័យភាព យន្តខ្មែរលោក Prince បានប្រកាសប្រាប់អ្នកគាំទ្រ ក្នុងបណ្តាញហ្វេសប៊ុក ថាលោកបានឆ្លងជម្ងឺCOVID-19 ។


បើតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបានបង្ហោះនៅយប់រំលងអាធ្រាតចូលថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២១ នេះតារាសម្តែងរូបសង្ហារ Prince បានបង្ហោះរូបថត៤ សន្លឹកជាមួយ រថយន្តសាម៊ុយព្រមទាំងសរសេរថា “ ថែរក្សាសុខភាពផង ណា ទាំងអស់ គ្នាCOVID-19 ជាប់សៀវភៅ មកជាមួយ២ក្បាល ទុកអានលេងៗ “ ហើយលោកបានសរសេរបន្ថែម ជាភាសាអង់គ្លេសថា បញ្ជាក់ “ ខ្ញុំបានចាក់វ៉ាក់សាំង២ ដងរួចហើយ” ។ ក្រោយបានឃើញសារ មួយនេះ អ្នកគាំទ្រជាច្រើន បានសម្តែង អារម្មណ៍ភ័យព្រួយ និងផ្ញើរពាក្យ ជូនពរអោយ Prince ឆាប់ជាសះស្បើយ បានត្រឡប់មកផ្ទះវិញ ។


Prince ចាប់ផ្តើម លេចធ្លោខ្លាំងក្នុង វិស័យភាពយន្តខ្មែរ ក្រោយសម្តែងក្នុងភាព យន្តជីវិតរឿង មនុស្ស Zero រឿងព្រាននារីកែខ្លួន និងភាពយន្ត ដែលល្បីកាន់តែខ្លាំង គឺរឿង “ អ្នកឈ្នះ” ធ្វើអោយមហាជនលង់ ស្រលាញ់រហូតអ្នក ខ្លះនិយាយថា “ចេះញៀនមើលរឿងខ្មែរ ដោយសាការ សម្តែងរបស់ Prince “ ហើយអ្នកដែលបានទស្សនា សុទ្ធតែសរសើរពីសមត្ថភាព របស់តារារូបនេះ ៕ដោយ៖ ទូច សុខលីដា



