ភ្នំពេញ៖ តារាសម្ដែងស្រី រូបស្រស់ កញ្ញា អៀ ម៉េងលិ ហៅស្រី លិ ក្រោយពីមានពាក្យរិះគន់ ពីសំណាក់ទស្សនិកជន ទៅលើការស្លៀកពាក់សិចស៊ី ចំហដើមទ្រូងហើយនោះ ស្រាប់តែមុននេះ នាងក៏បានបង្ហោះសារខ្លីមួយ នៅលើគណនីហ្វេសប៊ុក របស់នាង ដោយបង្ហាញអារម្មណ៍ខឹងក្រោធ តបទៅកាន់មតិរិះគន់ទាំងនោះ ។
គួររំឮកផងដែរថា កាលពីពេលថ្មីៗនេះ តារាស្រីដើមទ្រូងធំ បែបធម្មជាតិ ខាងលើកបាន ធ្វើការ Live ផ្សព្វផ្សាយប្រូម៉ូត បុរី មួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយស្លៀកសម្លៀកបំពាក់ ជាលក្ខណៈនារីការិយាល័យ ប៉ុន្តែផ្នែកខាងមុខ បែជាចំហឆ្លុះឃើញផ្ទៃដើមទ្រូង ទាំងគូយ៉ាងច្បាស់ រហូតធ្វើឱ្យមានអ្នកលេង ហ្វេសប៊ុកមួយចំនួនធំ បានចូលបញ្ចេញមតិរិះគន់ចំៗតែម្ដង ។



ជុំវិញមតិរិះគន់ទាំងនោះ កញ្ញា ស្រីលិ បានឆ្លើយតបយ៉ាងដូច្នេះថា នាងមិនបានហាមមិនឱ្យរិះគន់នាងឡើយ ប៉ុន្តែការរិះគន់លើកនេះ គឺជាការរិះគន់ជាន់ពន្លិច ទាំងដែលនាង ស្លៀកពាក់ទៅតាមកាលៈទេសៈ តែប៉ុណ្ណោះ ។ ហើយមានមនុស្សប្រុស ស្រី ខ្លះ និយាយមកដូចមើលងាយនាង ពេលដែលនាងស្លៀកពាក់ សមរម្យ ហេតុអ្វីមិនមានអ្នកឃើញផង?
នេះជាសំណេរផ្ទាល់ ដែល ស្រីលិ សរសេរនៅលើគណនីហ្វេសប៊ុករបស់នាង “ខ្ញុំមិនហាមឱ្យ និយាយ មិនហាមឱ្យរិះគន់ទេ ខ្ញុំក៏មិនចង់ល្បីដែរ តែម្នាក់ៗដូចទ្រុងជ្រួលជ្រើមស៊ែរជាន់ខ្ញុំ ដល់ហើយនិយាយមែន ខ្ញុំស្លៀកតាមកាលៈទេសៈរបស់ខ្ញុំ មិនមែនគ្រប់ពេលស៊ិចស៊ីរហូតទេ ហើយស្រីៗមួយចំនួននិយាយ មកធ្វើដូចខ្លួនឯងនិង ឥតខ្ចោះ និយាយមកមើលងាយម៉ង មើលខ្លួនឯងផងមុននិងនិយាយខ្ញុំ ហើយបើរអាប្រុសខ្លះវិញ និយាយមកដូចប្រពន្ធខ្លួនឯងប្រុស ម៉ែខ្លួនឯងប្រុស អាគេពាក់សុភាពអី មិនប្រកាច់ស៊ែរហើយរិះគន់ផង “ ។


សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែល ស្រីលិ បានរងនូវពាក្យរិះគន់ពីមហាជន ទៅលើរឿង ស្លៀកពាក់សិចស៊ី ចូលចិត្តសម្ញែងដើមទ្រូងធំ ទាំងគូររបស់នាង ។ ប៉ុន្តែទន្ទឹមគ្នានេះក្រៅ ពីការរិះគន់ ក៏មានមតិខ្លះបានលើកពោល សរសើរពីសម្រស់ដើមទ្រូង របស់នាងដែរ ព្រោះបើតាម ស្រីលិ ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា ដើមទ្រូងរបស់នាង គឹជាដើមទ្រូងធម្មជាតិ មិនមានកែកុន វះកាត់ពង្រីកឡើយ ៕
ដោយ៖ ម៉ានី
