កូរ៉េ៖ តារាសម្តែងរូបសង្ហារ So Ji Sub នឹងបង្ហាញខ្លួនម្តងទៀត ក្នុងខ្សែភាពយន្តថ្មី ក្រោយសម្រាកពីការងារសិល្បៈ មួយរយយៈធំ ហើយមកលើកនេះ លោកនឹងដើរតួជាវេជ្ជបណ្ឌិត ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះថា ភាពយន្តថ្មីដែលលោក So Ji Subត្រៀមខ្លួននោះ មានចំណងជើងថា “ Dr. Lawyer” ហើយក្នុងភាពយន្តនោះ លោក So Ji Sub ដើរតួជាវេជ្ជបណ្ឌិតជំនាញ ផ្នែកវះកាត់មួយរូប ឈ្មោះ Han Ji Han តែលោកត្រូវបាត់អ្វីគ្រប់យ៉ាង ដោយមានអ្នកបង្ករបញ្ហាអោយលោក ក្នុងអំឡុងពេលវះកាត់ធំមួយ ហើយបន្ទាប់ពីលោក បានខិតខំប្រឹងប្រែង រហូតបានក្លាយជា មេធាវីការពារផ្នែកវះកាត់ ។

ភាពយន្ត “Dr. Lawyer” រំពឹងបានចាក់បញ្ចាំង នៅពាក់កណ្តាល ឆ្នាំ២០២២ ហើយនេះជាភាពយន្តដំបូង របស់លោក So Ji Sub ក្រោយខកខានថត អស់ពេល៤ឆ្នាំ ក្រោយជោគជ័យ ជាមួយភាពយន្ត My Secret Terrius កាលពីឆ្នាំ២០១៨ ៕ ដោយ៖ ទូច សុខលីដា

