ភ្នំពេញ៖ តារាសម្ដែងស្រីរូបស្រី ឡុង ថាវរី ត្បិតតែរសាត់ឆ្ងាយ ពីសង្គមសិល្បៈ អស់មួយរយៈធំ ក៏ពិតមែន ប៉ុន្តែនាងមិនបានធ្វើឱ្យអ្នកគាំទ្រ ភ្លេចមុខឡើយ ដោយជារឿយៗ នាងតែងតែបង្ហោះរូបថតស្អាតៗ នៅលើបណ្ដាញសង្គមរបស់នាង ដែលមានដូចជាហ្វេសប៊ុក និង អ៊ិនស្ដាក្រាម ជាដើម ។

ជាមួយគ្នានេះដែរ ទស្សនិកជនបានចាប់អារម្មណ៍ឃើញថា មួយរយៈចុងក្រោយនេះ តារាស្រីខាងលើ មានរូបសម្រស់កាន់តែស្រស់ស្អាត ហើយលកាន់តែជាងនេះទៅទៀតនោះ គឺនាងចូលចិត្តស្លៀកពាក់ សម្ញែងរូបរាងកាយ យ៉ាងសិខស៊ី ស៊ីអារម្មណ៍បំផុត ដូចជាបង្ហាញសាច់ដើមទ្រូង និងផ្ចិតជាដើម ។
យ៉ាងណាក៏ដោយ ទោះជាឥលូវនេះ ការងារសិល្បៈ មិនមានច្រើន សម្រាប់ ថាវ រី ក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលជីវភាព របស់នាង គឺឃើញថា ហក់ឡើងខ្លាំង ដោយមានទាំងផ្ទះប្រណីតរស់នៅ ក៏ដូចជារថយន្តស៊េរីទំនើបៗផងដែរ ដែលជាហេតុនាំឱ្យទស្សនិកជន ដាក់ការសង្ស័យថា ស្រីស្រស់ម្នាក់នេះ ច្បាស់ជាមានបុរស អ្នកមានណាម្នាក់ កំពុងជួយទំនុបបម្រុងជីវភាពមិនខាន ព្រោះថាក្រៅពីការងារសិល្បៈ នាងមិនដែលបានបង្ហាញថា មានជំនួញនៅក្នុងដៃ ដូចតារាស្រីមួយចំនួនទៀតឡើយ ។


ទាក់ទងជាមួយការសង្ស័យនេះដែរ LookingToday ក៏បានព្យាយាមទាក់ទង សុំការបញ្ជាក់ពី កញ្ញា ឡុង ថាវរី រួចរាល់ហើយ ប៉ុន្តែនាងមិនទាន់ឆ្លើយតប ។

គួរឱ្យដឹងដែរថា កន្លងមកធ្លាប់មានពាក្យ ចរចាមអារ៉ាមថា តារាស្រី ឡុង ថាវរី មានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយនាយ ពាក់ មី ក្នុងអំឡុងថតរឿង “ឪ២” ហើយក្រោយមកវត្តមាន របស់នាង ក៏ស្ងាត់អស់មួយរយៈធំ លើវិថីសល្បៈតែម្ដង ។ ទើបតែដើមឆ្នាំ ២០២១ នេះ ស្រាប់តែនាងថាវរី លេចមុខមកវិញក្នុង MV បទចម្រៀង របស់លោកព្រាប សុវត្ថិ “ពេលណាជួបគេម្ដងទៀត” ហើយថែមទាំងឡើងកាលីព ជិះរថយន្តទំនើប Lexus Rx 450h ពណ៌ស យ៉ាងសង្ហារទៀតផង ៕ដោយ៖ ម៉ានី




